• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅសហរដ្ឋអាមេរិកនិងអេហ្ស៊ីប

 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc (នៅកណ្ដាល) ជាមួយបណ្ដាតំណាងចូលរួមពិធីរំលឹកខួប
 

នាថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតវៀតណាមប្រចាំសហរដ្ឋ អាមេរិកបានរៀបចំ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ទិវាបុណ្យឯករាជ្យជាតិវៀតណាម។ 
 
ថ្លែងនៅទី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc បានវាយតម្លៃថា ទំនាក់ ទំនងភាព​ជាដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ​​រវាងវៀតណាមនិងអាមេរិក កំពុងមានការរី​ក ចម្រើនយ៉ាង​សកម្ម​និង​ខ្លាំង​ក្លាលើ​វិស័យ​សហប្រតិ​បតិ្តការ​សំខា​ន់ទាំង៩ ដោយ ឈរលើមូលដ្ឋាននៃការយល់ដឹងនិងការគោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែន​ដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ វៀតណាមនិងអាមេរិក ចែករំលែក​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​ក្នុងការដោះស្រាយបញ្ហាអន្តរជាតិនិង តំបន់ ជាពិសេសគឺក្នុងការពង្រឹងសន្តិភាព សន្តិសុខ កិច្ចសហ​ប្រតិ​បត្តិការ​ និង សណ្ដាប់ធ្នាប់ដោយឈរលើច្បាប់នៅមហាសមុទ្រឥណ្ឌានិងអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាក្នុង​ការធានា​សុវត្ថិ​ភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍និង សកម្មភាពសេដ្ឋកិច្ចស្រប​ច្បាប់នៅ​សមុទ្រ​ខាង​កើត​ផងដែរ។
 
នាយប់ថ្ងៃ​ទី១២ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបានរៀបចំពិធី រំលឹកខួបអនុ ស្សាវរីយ៍លើកទី៧៤ទិវាបុណ្យ​ឯករាជ្យជាតិវៀតណាម។ ថ្លែងនៅ ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Tran Thanh Cong បានវាយ​តម្លៃ​ចំពោះ​ យថាទស្សន៍សហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមនិងអេហ្ស៊ីប នាពេលខាង មុខ។ លោកឯក​អគ្គរដ្ឋ​​ទូតចាត់​ទុកថា អេហ្ស៊ីបមានឧត្តមភាពក្នុងវិស័យកសិកម្ម និងប្រេងឧស្ម័ន ហើយនេះ​ជាវិស័យ​ដែល​សហគ្រាស​​វៀត​ណាមអាចជំរុញកិច្ច សហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយបណ្ដាដៃគូអេហ្ស៊ីប ព្រមទាំងត្រូវ​ការ​ ក្ដាប់ជាប់ឱកាសដើម្បីនាំទំនិញ វៀតណាមជ្រៀតចូល​ទីផ្សារអេហ្ស៊ីបនេះផងដែរ៕​​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano

និស្សិតឡាវ និងកម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាមតាមរយៈខ្សែភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano"

នាយប់ថ្ងៃទី ១ ខែមីនា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំការបញ្ចាំងខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" (Dao, Pho va Piano) ដោយឥតគិតថ្លៃសម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ជួយឲ្យនិស្សិតយល់ដឹងបន្ថែមទៀតអំពីដំណាក់កាលដ៏អង់អាចក្លាហាននៃប្រវត្តិសាស្ត្រវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូដណ្តើមឯករាជ្យជាតិ។

Top