• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី ១១៥ ទិវាលោកប្រធានហូជីមិញចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ គឺសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ "ពីមាគ៌ាបដិវត្តន៍ឆ្នាំ ១៩២៧ រហូតដល់យុគសម័យអភិវឌ្ឍន៍របស់ប្រជាជាតិ"។

ទិដ្ឋភាពនៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ "ពីមាគ៌ាបដិវត្តន៍ឆ្នាំ ១៩២៧ រហូតដល់យុគសម័យអភិវឌ្ឍន៍របស់ប្រជាជាតិ"។

ក្នុងឱកាសរំលឹកខួបលើកទី ១១៥ ទិវាលោកប្រធានហូជីមិញចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ (ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ - ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦) និងឆ្ពោះទៅរំលឹកខួប ១១០ ឆ្នាំនៃស្នាដៃ "មាគ៌ាបដិវត្តន៍" (១៩២៧ - ២០២៧) នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋ បានរៀបចំសកម្មភាពនានាដើម្បីបង្ហាញពីការដឹងគុណ និងរំលឹកដល់គុណតម្លៃដ៏មហិមារដែលលោកប្រធានហូជីមិញបានបន្សល់ទុក។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ គឺសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ "ពីមាគ៌ាបដិវត្តន៍ឆ្នាំ ១៩២៧ រហូតដល់យុគសម័យអភិវឌ្ឍន៍របស់ប្រជាជាតិ"។ លោកសាស្ត្រាចារ្យរង បណ្ឌិត Duong Trung Y អគ្គនិពន្ធនាយកនៃទស្សនាវដ្តីកុម្មុយនិស្ត បានចាត់ទុកថា៖

“នៅក្នុងកំណប់ទ្រព្យនៃទ្រឹស្តីបដិវត្តន៍វៀតណាម មាគ៌ាបដិវត្តន៍របស់អគ្គមគ្គុទេស Nguyen Ai Quoc គឺជាស្នាដៃមួយដែលមានតម្លៃពិសេស ហើយកត់សម្គាល់ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងការយល់ដឹង និងការត្រិះរិះខាងនយោបាយ និងមាគ៌ាបដិវត្តន៍របស់ប្រទេសវៀតណាមក្នុងប៉ូន្មានទសវត្សរ៍ដើមសតវត្សទី ២០។ នៅក្នុងស្នាដៃ "មាគ៌ាបដិវត្តន៍" ការរំដោះជាតិត្រូវបានផ្សារភ្ជាប់ជានិច្ចទៅនឹងការរំដោះវណ្ណៈ និងការរំដោះមនុស្ស។ ឯករាជ្យជាតិត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសេរីភាព និងសុភមង្គលរបស់ប្រជាជន”។

ក្នុងឱកាសនេះ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក៏បានរៀបចំការតាំងពិព័រណ៍រូបថតដែលបង្កើតឡើងវិញយ៉ាងរស់រវើកនូវសកម្មភាពកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ក៏ដូចជាពេលវេលានៃជីវភាពប្រចាំថ្ងៃរបស់លោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋ ជាកន្លែងដែលលោកបានរស់នៅ និងធ្វើការអស់រយៈពេល ១៥ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៦៩៕

តាម vovworld.vn/km

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top