ព័ត៌មាន សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងហ្វីលីពីន និងវៀតណាម 01/06/2026 ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នាថ្ងៃទី ១ មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងសាធារណរដ្ឋហ្វីលីពីននិងសាធារណរដ្ឋសង្គមនិយមវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ចសន្ទនា។ រូបថត៖ VNAសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដោយផ្អែកលើក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រកម្រិតយខ្ពស់ រវាងវៀតណាម-ហ្វីលីពីន មេដឹកនាំទាំងពីរបានយល់ព្រមអនុវត្តជាប្រចាំនូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) អនុគណៈកម្មការពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (JTC) ការសន្ទនាការពារជាតិនិងសន្តិសុខ និងការពិគ្រោះយោបល់លើបញ្ហាសមុទ្រនិងមហាសាគរ ដើម្បីកំណត់និងជំរុញសក្តានុពលបំពេញបន្ថែមគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។មេដឹកនាំទាំងពីររូបបានសម្តែងពីបំណងចង់សម្រេចលើសពីគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក តាមរយៈការពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី កែលម្អសមត្ថភាពឈានចូលទីផ្សារ និងកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាថ្មី និងថាមពលថ្មី។មេដឹកនាំទាំងពីរបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការអភិវឌ្ឍទេសចរណ៍ ដោយឯកភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន ជលសាស្ត្រ ការតភ្ជាប់នវាចរណ៍ និងការអភិរក្សដែនទឹកអន្តរជាតិ។ភាគីទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា ឡូជីស្ទិកយោធា ពាណិជ្ជកម្មការពារជាតិ ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) សន្តិសុខនាវាចរណ៍ និងអាកាសចរណ៍ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការរក្សាសន្តិភាព។ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាបង្កើតលក្ខ័ណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហ្វីលីពីន និងប្រជាជនហ្វីលីពីននៅវៀតណាម បានរស់នៅ ធ្វើការ និងសិក្សាដោយផ្អែកលើច្បាប់នៃប្រទេសនីមួយៗ និងទម្លាប់អន្តរជាតិ៕ តាម vovworld.vn/km

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នាថ្ងៃទី ១ មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងសាធារណរដ្ឋហ្វីលីពីននិងសាធារណរដ្ឋសង្គមនិយមវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ចសន្ទនា។ រូបថត៖ VNAសេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដោយផ្អែកលើក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រកម្រិតយខ្ពស់ រវាងវៀតណាម-ហ្វីលីពីន មេដឹកនាំទាំងពីរបានយល់ព្រមអនុវត្តជាប្រចាំនូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) អនុគណៈកម្មការពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (JTC) ការសន្ទនាការពារជាតិនិងសន្តិសុខ និងការពិគ្រោះយោបល់លើបញ្ហាសមុទ្រនិងមហាសាគរ ដើម្បីកំណត់និងជំរុញសក្តានុពលបំពេញបន្ថែមគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។មេដឹកនាំទាំងពីររូបបានសម្តែងពីបំណងចង់សម្រេចលើសពីគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក តាមរយៈការពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី កែលម្អសមត្ថភាពឈានចូលទីផ្សារ និងកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាថ្មី និងថាមពលថ្មី។មេដឹកនាំទាំងពីរបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការអភិវឌ្ឍទេសចរណ៍ ដោយឯកភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន ជលសាស្ត្រ ការតភ្ជាប់នវាចរណ៍ និងការអភិរក្សដែនទឹកអន្តរជាតិ។ភាគីទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា ឡូជីស្ទិកយោធា ពាណិជ្ជកម្មការពារជាតិ ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) សន្តិសុខនាវាចរណ៍ និងអាកាសចរណ៍ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការរក្សាសន្តិភាព។ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាបង្កើតលក្ខ័ណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហ្វីលីពីន និងប្រជាជនហ្វីលីពីននៅវៀតណាម បានរស់នៅ ធ្វើការ និងសិក្សាដោយផ្អែកលើច្បាប់នៃប្រទេសនីមួយៗ និងទម្លាប់អន្តរជាតិ៕
អត្ថបទផ្សេងទៀត ពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦01/06/2026ព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។ សកម្មភាពរំលឹកខួបលើកទី ១១៥ ទិវាលោកប្រធានហូជីមិញចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ01/06/2026ព័ត៌មានសញ្ញាសម្គាល់របស់វៀតណាមនៅក្នុងកិច្ចសន្ទនា Shangri-la៖ អ្នកបង្កើតសន្តិភាពនៅក្នុងពិភពលោកដ៏ច្របូកច្របល់01/06/2026ព័ត៌មានវៀតណាមបង្កើតសញ្ញាសម្គាល់នៅ Asian Pop Culture Festival01/06/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបតំណាងសាជីវកម្ម និងសហគ្រាសមួយចំនួននៅហ្វីលីពីន01/06/2026ព័ត៌មានហ្វីលីពីនបាញ់កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម01/06/2026ព័ត៌មានវៀតណាមនិងហ្វីលីពីន លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់01/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត