• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបលើកទី៤៣នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រារព្ធពិធីមិទ្ទីញ អំណរសាទរខួបលើកទី ៤៣ នៃទិវារំដោះទាំងស្រុងភាគខាងត្បូងវៀតណាម និងបម្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៨)។
កម្មវិធីសម្តែងសិល្បៈនៅឧទ្យានវប្បធម៌ Dam Sen បានសង្ហាញឡើងវិញនូវពេលវេលាដែលឈានចូលប្រវត្តិសាស្ត្រខណៈ ដែលភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។ នៅសារៈមន្ទីនានាទូទាំងទីក្រុងក៏បានរៀបចំនូវសកម្មភាពជាច្រើនដូចជា ជួបប្រាស្រ័យជាមួយអ្នកសាក្សីប្រវត្តិសាស្ត្រនិងការតាំងពិព័រណ៏រូបថត សំដៅជួយឲ្យប្រជាជន មក​ ស្វែងយល់អំពីការតស៊ូបង្រួបបង្រួលជាតិរបស់កងទ័ពនិងប្រជា ជនវៀតណាមផងដែរ។

 ប្រជាជនកំពុងធ្វើដំណើរទស្សនាផ្ទះលោកប្រធានហូជីមិញនៅភូមិ Sen

មុននោះ នាថ្ងៃទី២៩ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An ក៏បានទទួលភ្ញៀវទេសចររាប់ពាន់នាក់ មកទស្សនានិងគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបលើក​ទី​៤៣​ នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ។ លោក Nguyen Dang Dung ភ្ញៀវទេសចរមួយរូបមកពីទី ក្រុង Da Nang បានសំណេះសំណាលថា៖

“ខ្ញុំមានមោទនៈយ៉ាងក្រៃលេងពេលបានមកទីនេះទស្សនាឡើងវិញនូវបេតិកភណ្ឌប្រវត្តិសាស្ត្រនិងឆ្នាំខែនៃការ​លំ​បាកវេទនារបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះ ខ្ញុំក៏បាននាំក្រុមគ្រួសារមកទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញផង ដើម្បីអប់រំប្រៀនប្រដៅកូនចៅអំពីពលីកម្មរបស់លោកប្រធានហូជីមិញឲ្យកូន​ចៅ​ជ្រាបផងដែរ”។

ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី៣០ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត Quang Tri ក៏បានរៀបចំយ៉ាងអធឹកអធម ពិធីបុណ្យបង្រួបបង្រួមប្រទេសជាតិឆ្នាំ២០១៨ សំដៅអបអរសាទរខួបលើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួមជាតិថ្ងៃទី៣០មេសានិងរយៈពេល ៤៦ ឆ្នាំនៃទិវារំដោះខេត្ត Quang Tri ថ្ងៃទី១ខែឧសភា ផងដែរ។

ក្នុងឱកាសនេះដែរ នារសៀលថ្ងៃទី២៨ ខែមេសា នៅស្ថានទូតវៀតណាមប្រចាំទីក្រុងប៉េកាំងប្រទេសចិនក៏បានរៀបចំកម្មវិធីសិល្បៈនិង ជួបប្រាស្រ័យកីឡាដោយមាន ការចូលរួមរបស់ស្ថានទូតឡាវប្រចាំនៅ ចិន។

ក្នុងថ្ងៃទី២៩ ខែមេសា នៅទីក្រុង Maputo ប្រទេសម៉ូសំប៊ិចស្ថានទូតវៀតណាមបានរួមសហការជាមួយ​សហគមន៍​ជនវៀតណាមនៅប្រទេសនេះ រៀបចំពិធីរំលឹកខួបលើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួលជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top