• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ក្នុង​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅគុយ​បា​


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីឡាហាវ៉ានប្រទេសគុយបា

នារសៀលថ្ងៃទី២៨​ ខែមីនា ឆ្នាំ​២០១៨ អគ្គ​លេខាបក្សកុម្មុយនិស្តវៀតណាម ​លោក Nguye​n Phu Trong និងគ​ណៈប្រតិភូ​ជាន់ខ្ពស់បា​ន​មកដល់រដ្ឋធានីឡាហាវ៉ាន់​ ចាប់ផ្តើមដំណើរ ទស្សនកិ​ច្ចថ្នាក់រដ្ឋនៅសាធារណរ​ដ្ឋគុយបា តាមការ​អញ្ជើញរបស់​លេខាទី១ គណៈ កម្មាធិការមជ្ឈឹម​បក្សកុម្មុយនិស្តគុយបា ប្រ​ធានក្រុមប្រឹក្សា​រដ្ឋនិង​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​ លោក Raul Cast​ro Ruz។ 
 ​
បន្ទាប់ពីមកដល់រដ្ឋ​ធានីឡាហាវ៉ាន់ អគ្គលេខាប​ក្សកុម្មុយនិស្ត លោក Ngu​yen Phu Trong និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀតណា​ម​បានទៅដា​ក់ កម្រោង​ផ្កានៅស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​នៅសួន​ឧទ្យាន​សន្តិភាព​។
 
នាយប់ថ្ងៃដ​ដែល លោក Nguyen P​hu Trong បាន​អញ្ជើញជួបប្រា​ស្រ័យ​​និង សំណេះសំណាលជាមួយកម្មា​ភិបាល បុគ្គលិក​ស្ថានទូត​និង សហគមន៍ជនវៀតណាម​ នៅគុយបា។ ក្នុងជំនួប​នេះ លោក Nguyen Phu Tr​ong មាន​បំណង​ចង់ឲ្យកម្មាភិបាល​ បុគ្គលិកនៅស្ថានទូតប​ន្តការខិតខំប្រឹង​ប្រែង បំពេញល្អនូវភារកិ​ច្ចដែលប​ក្ស រដ្ឋនិង​ប្រ​ជាជន​ប្រគល់ជូន សក្តិសមជាតំណាងរ​បស់សាធារណរដ្ឋសង្គម​និយម​វៀតណាម​ប្រចាំប្រទេស គុយ​បាដ៏អង់​អាច​ក្លាហាន​ ដែលក៏កំពុងខិតខំប្រឹង​ប្រែងក្នុងការកសាងនិង អ​ភិវឌ្ឍន៍ប្រទេសជាតិផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top