ព័ត៌មាន
សកម្មភាពរបស់ប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin (រូបថតៈ Chinhphu.vn)
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យភាគីរុស្ស៊ី ជំរុញការអនុវត្តរាល់គម្រោងសហប្រតិបត្តិការរវាងភាគីទាំងពីរ ដូចជាវិស័យប្រេង ឧស្ម័ន, ការបង្កើតរដ្ឋាភិបាលអេឡិចត្រូនិចឬមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានុយក្លេអ៊ែរជាដើម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យឌូម៉ាជាតិរុស្ស៊ី ជំរុញឲ្យភាគីរុស្ស៊ីពិចារណាការពង្រីកបញ្ជីឈ្មោះសហគ្រាសវៀត ណាម ដែលត្រូវបាននាំចេញជលផលទៅទីផ្សាររុស្ស៊ី ស្របតាមនឹងបទ ប្បញ្ញត្តិកិច្ចព្រមព្រៀង FTA ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងតាមច្បាប់អន្តរជាតិ។ ជាពិសេស កិច្ចសហប្រតិបត្តិការថាមពល ក្នុងនោះមានវិស័យប្រេងឧស្ម័ន នៅតែជាសរសរសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងរុស្ស៊ី។ វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខណៈ សម្រាប់សហគ្រាសប្រេងឧស្ម័នរបស់ រុស្ស៊ីមកសហការគ្នាប្រកបដោយប្រសិទ្ធ ភាពនៅវៀតណាម ក្នុងក្របខ័ណ្ឌនៃសាជីវកម្មប្រេងឧស្ម័ន្ធវៀតណាម - រុស្ស៊ីនៅក្នុងប្រទេសទាំងពីរ។
ចំណែកលោក Vyacheslav Viktorovich Volodin បានឯកភាពចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានការអភិវឌ្ឍវិជ្ជមាននិងមានប្រវត្តិសាស្ត្រយូរអង្វែង។ លោកបានឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើង ៣៥% ហើយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងឈានដល់សម្រេចឲ្យបានចំនួន ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម