• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពទេសចរណ៍និទាឃរដូវដ៏សប្បាយរីករាយទូទាំងប្រទេស

នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ តំបន់ប្រវត្តិសាស្ត្រ រមណីដ្ឋាននិងតំបន់ទេសចរណ៍នានាទូទាំងប្រទេសបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកម្សាន្តអំណរនិទាឃរដូវ។
ហ្វូងមនុស្សនៅទីក្រុងបុរាណ Hoi An (រូបថត៖ Long Phi/VOV)

ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យតេត ឆ្នាំម្សាញ់ សប្តស័ក ២០២៥   រមណីយដ្ឋានប្រវត្តិសាស្ត្រវិហាហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho) បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ និងប្រជាពលរដ្ឋក្នុងតំបន់មក អុជធូបបួងសួងសុំឲ្យមានសុខភាពល្អ សុខសានត្រាន និងសំណាងល្អពេញមួយឆ្នាំ។

យោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត នៅខេត្ត Tay Ninh ក្នុងរយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែមករា ពោលគឺថ្ងៃទី ២៧ ខែធ្នូ ដល់ថ្ងៃទី ៣ នៃពិធីបុណ្យតេត) ភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍ក្នុងខេត្តនេះបានកើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិត ៣០ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសភាពភ្នំយាយខ្មៅមានចំនួនទៅដល់ ៩០%។

ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូតេត ទីក្រុងបុរាណ Hoi An ខេត្ត Quang Nam នៅតែជាគោលដៅពេញនិយមរបស់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ខណៈដែលទទួលភ្ញៀវឡើងដល់ ៥០ម៉ឺននាក់។

ភ្ញៀវទេសចររីករាយសម្របខ្លួនជាមួយខ្យល់អាកាសបរិសុទ្ធនៅលើខ្ពង់រាប Moc Chau-Son La (រូបថត៖ Tran Long/VOV)

 

ចំណែកខ្ពង់រាប Moc Chau ខេត្ត Son La បានស្វាគមន៍ភ្ញៀវទេសចរជាង ២៨.០០០ នាក់មកទស្សនា និងទទួលបទពិសោធន៍។ ក្រៅពីការរៀបចំសកម្មភាពរដូវផ្ការីកនិងបុណ្យតេត កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងកន្លែងនានានៅលើខ្ពង់រាប Moc Chau ក៏បង្កើនចំនួនបុគ្គលិកសម្រាប់បម្រើអតិថិជននៅពេលមកទស្សនា និងស្នាក់នៅក្នុងខេត្ត។

មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឱកាសបុណ្យ តេត រយៈពេល ៧ថ្ងៃ ចំនួនភ្ញៀវទេសចរសរុបមកខេត្តបានកើនដល់ ៥៥២.០០០ នាក់ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណជាង ១.៥០០ ពាន់លានដុង (ប្រហែល ៦០ លានដុល្លារ) ដោយបន្តបញ្ជាក់ពីឋានៈរបស់ខ្លួន ជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងប្រទេសក្នុងអំឡុងពេលបុណ្យតេត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកចាប់ផ្តើមគោលនយោបាយពន្ធលើប្រទេសមួយចំនួនចាប់ពីថ្ងៃនេះតទៅ

សហរដ្ឋអាមេរិកចាប់ផ្តើមគោលនយោបាយពន្ធលើប្រទេសមួយចំនួនចាប់ពីថ្ងៃនេះតទៅ

សេតវិមានបានបញ្ជាក់នៅថ្ងៃទី ៣១ ខែមករា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធនាំចូល ២៥% លើប្រទេសកាណាដានិងម៉ិក ស៊ិកនិងពន្ធ ១០% លើប្រទេសចិនចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ។

Top