• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនដើម្បីអប់អរសាទរខួបលើកទី៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ- យុទ្ធជនពលី

អនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានអះអាងថា ការអនុគ្រោះចំពោះអ្នកមានគុណបំណាច់ គឺជាគោលនយោបាយពិសេសរបស់បក្ស និងរដ្ឋ សំដៅបង្ហាញពីការដឹងគុណ និងលើកដំកើងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។
  តំណាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ជួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Dak Lak។ (រូបថត៖ Molisa)  

ក្នុងឱកាស ខួបលើកទី៧៥ ឆ្នាំនៃទិវាយុទ្ធជនពលី យុទ្ធជនពិការ( ២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២២) នឹងប្រព្រឹត្តិទៅសកម្មភាពសំខាន់ៗជាច្រើន ដូចជា៖ ពិធីរំលឹកខួបលើកទី៧៥ ឆ្នាំ ទិវាយុទ្ធជនពលី យុទ្ធជនពិការ និងជំនួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍និងញាតិមិត្តយុទ្ធជនពលី ចំនួន៤៥០នាក់ទូទាំងប្រទេស ឆ្នាំ២០២២ នៅទីក្រុងហាណូយ; ពិធីបើកសម្ភោធនិងចលនាការកសាងមូលនិធិតបស្នងសងគុណមជ្ឈឹមនៅទីក្រុងហាណូយ; ពិធីប្រគល់ “ប័ណ្ណមាតុភូមិចារឹកគុណូបការៈ” ជូនដល់គ្រួសារយុទ្ធជនពលីនៅខេត្ត Nghe An ជាដើម។ ព័ត៌មាននេះ ត្រូវបានអនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha ចែករំលែកក្នុងជំនួបប្រាស្រ័យជាមួយប្រតិភូតំណាងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃខេត្ត Nghe An និង Dak Lak នាថ្ងៃទី៧ ខែមិថុនា នៅទីក្រុងហាណូយ។

ក្នុងជំនួបនេះដែរ អនុប្រធានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានអះអាងថា ការអនុគ្រោះចំពោះអ្នកមានគុណបំណាច់ គឺជាគោលនយោបាយពិសេសរបស់បក្ស និងរដ្ឋ សំដៅបង្ហាញពីការដឹងគុណនិងលើកដំកើងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ នារយៈពេលកន្លងទៅ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ដើម្បីអនុវត្តន៍គោលនយោបាយសម្រាប់ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ដូចជា៖ ការកែសម្រួល និងដំឡើងកំរិតប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់មុខសញ្ញាគោលនយោបាយ; របបបំប៉នសុខភាព  និងថែទាំអ្នកមានគុណូបការៈចំពោះបដិវត្តន៍; ផ្តល់អាទិភាពលើធនធានសម្រាប់ការសាងសង់ និងជួសជុលសំណង់កត់ត្រាគុណូបការៈរបស់យុទ្ធជនពលី; បង្កើនការងារស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងកំណត់អត្តសញ្ញាណអដ្ឋិធាតុនៃយុទ្ធជនពលីដែលមានព័ត៌មានមិនគ្រប់គ្រាន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top