• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាជ័យជំនះ "ហាណូយ - Dien Bien Phu នៅលើអាកាស"

ការតាំងពិព័រណ៍នេះមាន ៣ ផ្នែក៖ ចក្ខុវិស័យយុទ្ធសាស្ត្រ; ហាណូយ ១២ ថ្ងៃយប់ - ឈាមនិងផ្កា; ផ្កាជ័យជំនះ។
ពិធីកាត់ខ្សែបូរបើកការតាំងពិព័រណ៍ "ឈាមនិងផ្កា - ហាណូយ ១២ ថ្ងៃយប់”។ (រូបថត៖ VOV5)

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ “ហាណូយ - ឌៀនបៀនភូ លើអាកាស” (១២/១៩៧២ - ១២/២០២២) សារមន្ទីរប្រវត្តិសាស្ត្រជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សហការជាមួយនាយកដ្ឋានបណ្ណសារ (ខុទ្ទកាល័យមជ្ឈិម បក្ស) រៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “ឈាមនិងផ្កា - ហាណូយ ១២ ថ្ងៃយប់”។ ការតាំងពិព័រណ៌បានបើកនៅព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ហើយបើក ទ្វាររហូតដល់ខែមេសា ឆ្នាំ ២០២៣ នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ លេខ ២៥ វិថី Tong Dan ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។

ការតាំងពិព័រណ៍នេះមាន ៣ ផ្នែក៖ ចក្ខុវិស័យយុទ្ធសាស្ត្រ; ហាណូយ ១២ ថ្ងៃយប់ - ឈាមនិងផ្កា; ផ្កាជ័យជំនះ។ ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឯកសារ រូបភាព វត្ថុ រឿងរ៉ាវស្ដីអំពីជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើពលកម្មក្នុងសង្គ្រាមដ៏កាចសាហាវ ស្មារតីប្រយុទ្ធ និងបម្រើការប្រយុទ្ធរបស់កងទ័ពនិងប្រជាជនហាណូយក្នុងរយៈពេល ១២ ថ្ងៃយប់នៅចុងឆ្នាំ ១៩៧២។ ពិព័រណ៌នេះក៏ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍនៃរដ្ឋធានី ហាណូយក្រោយរយៈពេល ៥០ឆ្នាំពីជ័យជំនះ “ហាណូយ - ឌៀនបៀនភូលើអាកាស” ក៏ដូចជាទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិកក្នុង ដំណាក់កាលផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិផងដែរ។

មុននោះ នារសៀលថ្ងៃទី ១៥ ខែធ្នូ នៅទីស្នាក់ការកងពលធំលេខ ៣៧០ ផ្នែកទ័ពការពារដែនអាកាស - ទ័ពជើងអាកាស ទីក្រុងហូជីមិញ បានបើកការតាំងពិពណ៌ "ចម្រៀងវីរភាព Dien Bien Phu នៅលើអាកាស"។ ពិព័រណ៍ឧទ្ទេសនាមរូបភាពជាង ២០០ ចែកជា ៣ ផ្នែក៖ មាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្ស និងលោកប្រធានហូជីមិញ; កងទ័ពនិងប្រជាជនសាមគ្គីវាយឲ្យបរាជ័យយន្តហោះ B-៥២; ចម្រៀងវីរភាព Dien Bien Phu នៅលើអាកាសលាន់លឺរន្ទឺរជារៀងរហូត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top