តំណាងចូលរួមក្នុងសិក្ខាសាលា
សិក្ខាសាលាវិទ្យាសាស្ត្រស្តីពី“សារព័ត៌មានជាមួយនឹងការអភិរក្សនិងពង្រីកវប្បធម៌អរូបីរបស់ក្រុងហាណូយ” បានបើកនៅទីក្រុងហាណូយ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦ សំដៅឆ្ពោះទៅរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី ២១ ខែមិថុនា ។ នៅក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងអ្នកកាសែតជាច្រើនរូបបានដាក់ចេញមតិនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយអំពីការពិតជាក់ស្តែងរបស់វិស័យវប្បធម៌អរូបីរបស់ទីក្រុងហាណូយ ពីការអភិរក្សដល់ការពង្រីកនូវតម្លៃវប្បធម៌អរូបីក៏ដូចជាការរក្សាការផ្សព្វផ្សាយ វប្បធម៌អរូបីរបស់ក្រុងហាណូយទៅដល់ប្រជាជនទូទាំងប្រទេសក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ។
ក្នុងឱកាសនេះដែរ មហោស្រពសិល្បៈស្តីពី ទីណាត់ជួបខែមិថុនាលើកទី២ ឆ្នាំ២០១៦ ក៏ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សំដៅជួយអំណរសាទរទិវាសារព័ត៌មានវៀតណាមថ្ងៃទី២១មិថុនាផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម