• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វ៉ាក់សាំងការពារ Covid-19 ដើមដំបូងត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រុមហ៊ុន Astra Zeneca បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ៣០លានដូសជូន វៀតណាមក្នុងឆ្នាំ២០២១ ខណៈដែលក្រសួងសុខាភិបាលនៅតែចរចាជាមួយដៃគូផ្សេងៗទៀត ដើម្បីទិញវ៉ាក់សាំងបន្ថែមទៀត។

ក្រសួងសុខាភិបាលវៀតណាម កាលពីព្រឹកថ្ងៃទី៣០ មករា បានឲ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ការផ្ដល់លិខិតចុះបញ្ជីការប្រើប្រាស់ឱសថចំណុះ ក្រសួងសុខាភិបាល បានយល់ព្រមផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជម្ងឺ Covid-19 របស់ Astra Zeneca ក្នុងករណីបន្ទាន់។ នេះជាវ៉ាក់សាំង Covid-19 ដើមដំបូងដែលត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ក្រុមហ៊ុន Astra Zeneca បានសន្យាផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ៣០លានដូសជូន វៀតណាមក្នុងឆ្នាំ២០២១ ខណៈដែលក្រសួងសុខាភិបាលនៅតែចរចាជាមួយដៃគូផ្សេងៗទៀតដើម្បីទិញវ៉ាក់សាំងបន្ថែមទៀត។ តាមការគ្រោងទុកក្នុងត្រីមាសទី១ឆ្នាំ ២០២១ វ៉ាក់សាំងរបស់ Astra Zeneca នឹងមានវត្តមាននៅវៀត ណាមដើម្បីចាប់ផ្ដើមចាក់ជូនប្រជាពលរដ្ឋ។

ចំពោះវ៉ាក់សាំដែលបានផលិតក្នុងប្រទេសវិញ ក្រសួងសុខាភិបាលបានស្នើឲ្យអង្គភាពពាក់ព័ន្ធនានា បន្តជំរុញការសិក្សាស្រាវជ្រាវ សាកល្បង ហើយដំណើរការផលិតកម្ម ដើម្បីមានវ៉ាក់សាំងបម្រើប្រជាជនឲ្យបានឆាប់ៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top