• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាអាស៊ាន-ជប៉ុនលើកទី៣៧៖ ជំរុញការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងរក្សាស្ថិរភាពខ្សែសង្វាក់ផលិកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់

វេទិកាជាន់ខ្ពស់អាស៊ាន-ជប៉ុនថ្នាក់ប្រធានឧត្តមមន្ត្រី (SOM) ប្រចាំឆ្នាំលើកទី៣៧ បានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម និងជាប្រធាន SOM អាស៊ាន និងជប៉ុនបានចូលរួមវេទិកា។
  លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម (រូបថត៖ VNA)  

នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូអាស៊ាន-ជប៉ុន ហើយបានចាត់ទុកថា នាពេលខាងមុខ អាស៊ាន និងជប៉ុនត្រូវជួយគ្នាទៅវិញទៅមកអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បន្តសម្របសម្រួលគោលនយោបាយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ រក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញពាណិជ្ជកម្មពហុភាគី និងការតភ្ជាប់សេដ្ឋកិច្ចតំបន់តាមរយៈការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរនាពេលខាងមុខ។

ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងជប៉ុន ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានដែនសមុទ្រខាងកើត និងសមុទ្រចិនខាងកើត។ លោកបាន អះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត និងការប្តេជ្ញាចិត្តរបស់អាស៊ាន និងចិនក្នុងការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាស DOC និងកសាងដោយជោគជ័យនូវក្រមប្រតិបត្តិ COC ប្រកបដោយខ្លឹមសារ ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២ ខិតខំប្រឹងប្រែង កសាងសមុទ្រខាងកើតឲ្យក្លាយទៅជាដែនសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top