ប្អូនកុមារទីក្រុងហាណូយសម្តែងសិល្បៈអំណរសាទរវេទិការ
វេទិកា“អាស៊ានមួយ-ទស្សនវិស័យមួយសម្រាប់កុមារ”បានរៀបចំឡើង នាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦នៅទីក្រុងហាណូយ ។ អញ្ជើញចូលរួមក្នុងវេទិការនេះ មានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam តំណាងនិងប្អូនៗកុមារមកពី៨ប្រទេសក្នុងតំបន់អាស៊ាន។ ថ្លែងមតិបើកវេទិការនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា វេទិការកុមារលើកទី៤ ដែលបានរៀបចំនៅវៀតណាមនេះ ជាព្រឹត្តិការសំខាន់ពិសេសនិងមានអត្ថន័យសម្រាប់កុមារ។ លោក Dao Ngoc Dung បានលើកច្បាស់ថា៖
“ខ្ញុំសង្ឃឹមថា នឹងទទួលបានគំនិតថ្មីរបស់ប្អូនៗកុមារអំពីអាស៊ានមួយ នាពេលអនាគត សំដៅនាំមកអត្ថប្រយោជន៍ល្អបំផុតសម្រាប់ប្អូនៗ។ ខ្ញុំជឿជាក់មត់មំាថាដោយការប្តេជ្ញា របស់ប្រទេសជាមាជិកអាស៊ាននោះ វៀតណាម ពិតជាអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅដែលបានដាក់ចេញក្នុងវេទិការនេះ ក៏ដូចជាធានាការអនុវត្តសិទ្ធិមនុស្សអាស៊ានទៀតផង”។
រីឯខ្លួនវិញ មន្ត្រីជាន់ខ្ពស់នៃគណៈលេខាធិការអាស៊ាន លោក Miguel Musngi បានអះអាងថា ថ្នាក់ដឹកនាំអាស៊ានបានឯកភាពនូវទស្សនវិស័យមួយ ដើម្បីអាស៊ានក្លាយទៅជាសហគមន៍មួយដោយយកមនុស្សធ្វើជាមជ្ឈមណ្ឌល ។ ប្រទេសអាស៊ានទាំង១០ក៏បានឯកភាពគ្នាថា គ្មានអំពើហឹង្សាចំពោះកុមារដែរ។
វេទិការអាស៊ានបានរៀបចំឡើងពីរឆ្នាំម្តងនិងប្រទេសជាសមាជិកអាស៊ានប្តូរវែណគ្នា។ វៀតណាមទទួលរៀបចំវេទិការអាស៊ានលើកទី៤ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នៅរដ្ឋធានីហាណូយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម