• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤៖ បង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អាស៊ាន

វគ្គពិភាក្សានៅវេទិកានេះនឹងផ្តោតលើប្រធានបទដូចជា៖ ការធ្វើបរិវត្តកម្ម ឌីជីថល កំណើនបៃតងនិងបរិយាប័ន្ន ផលប៉ះពាល់លើសន្តិសុខមនុស្សនៃបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងអស់ និង blockchain។

 

វេទិកាអនាគតអាស៊ានឆ្នាំ ២០២៤ ក្រោមប្រធានបទ "កសាងសហគមន៍អាស៊ាន អភិវឌ្ឍប្រកបដោយឆាប់រហ័ស ប្រកបដោយនិរន្តរភាព និងផ្តោតលើប្រជាជន" នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ ដោយមានការចូលរួមពីថ្នាក់ ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញ អ្នកប្រាជ្ញ និងតំណាងនៃ សហគមន៍ធុរកិច្ច មកពីប្រទេសសមាជិកអាស៊ាន រួមជាមួយដៃគូនិងមិត្តភក្តិអន្តរជាតិ។ នេះជាគំនិតផ្តួចផ្តើមដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទេសឥណ្ឌូនេស៊ី (ខែកញ្ញា ឆ្នាំ ២០២៣)។
ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១ មេសា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា៖ “យើងសង្ឃឹមថា ពីវេទិកានេះនឹងមានគំនិតច្នៃប្រឌិតថ្មីៗជាច្រើន ដើម្បីអាច ចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងពិភាក្សាជាផ្លូវការក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជារវាងអាស៊ាន និងប្រទេសជាដៃគូ។ ជាមួយនឹងវេទិកាបើកចំហដូចវេទិកា អនាគតអាស៊ាន ដែលមានគោលដៅច្បាស់លាស់នោះគឺឆ្ពោះទៅអនាគត យើងរំពឹង ថា នឹងមានគំនិតថ្មីៗជាច្រើនដើម្បីឲ្យអាស៊ានអាចកំណត់រូបរាងអនាគតរបស់ខ្លួននា ពេលខាងមុខ តាមរបៀបដ៏មានប្រសិទ្ធភាពបំផុត ឆ្លើយតបនឹងផលប្រយោជន៍ នៃ ប្រទេសសមាជិកអាស៊ាននីមួយៗ ក៏ដូចជាប្រជាជនអាស៊ានផងដែរ”។
វគ្គពិភាក្សានៅវេទិកានេះនឹងផ្តោតលើប្រធានបទដូចជា៖ ការធ្វើបរិវត្តកម្ម ឌីជីថល កំណើនបៃតងនិងបរិយាប័ន្ន ផលប៉ះពាល់លើសន្តិសុខមនុស្សនៃបច្ចេក វិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងអស់ និង blockchain។ ជាពិសេសក្នុងក្របខ័ណ្ឌនៃវេទិកានេះ អគ្គលេខាធិការអាស៊ាននឹងមានការសន្ទនាជា មួយតំណាងយុវជនមកពីប្រទេសវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ជំនាន់វ័យក្មេងក្នុងការជំរុញការអភិវឌ្ឍ សហគមន៍អាស៊ាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top