• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាស្តីពីសាកលវិទ្យាល័យចាប់ផ្តើមអាជីវកម្មនៅទីក្រុងហូជីមិញ

នៅក្នុងនិន្នានានវានុវត្តន៍និងភាពជាសហគ្រិនលើទូទាំងសកលលោក គំរូសាកលវិទ្យាល័យពេលចាប់ផ្តើមអាជីវកម្មត្រូវបានលើកទឹកចិត្តឱ្យបង្កើតឡើង ដើម្បីកែលម្អគុណភាពនៃការចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មប្រកបដោយនិរន្តរភាព។
ពិធីបំផុសសប្តាហ៍នវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញ - WHISE ២០២៤។ រូបថត៖ Thu Hoai - TTXVN

នេះជាការលើកឡើងរបស់អ្នកជំនាញក្នុងវេទិកាស្តីពីសាកលវិទ្យាល័យចាប់ផ្តើមអាជីវកម្មក្នុងក្របខ័ណ្ឌនៃសប្តាហ៍នវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែធ្នូ។

ការចែករំលែករបស់អ្នកជំនាញនៅក្នុងវេទិកាទាំងអស់បានបញ្ជាក់ថា សាកលវិទ្យាល័យមិនត្រឹមតែស្ថិតលើតួនាទីនៃការបង្រៀននិងស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាស្ពានរវាងចំណេះដឹង និងការអនុវត្តជាក់ស្តែង រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាការពិត សាកលវិទ្យាល័យជាច្រើនជុំវិញពិភពលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងធុរកិច្ចមិនត្រឹមតែបង្កើតការចាប់ផ្តើមអាជីវកម្មដែលមានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ផងដែរ។ ក្នុងបរិបទសេដ្ឋកិច្ចសង្គមដែលមានការអភិវឌ្ឍដូចវៀតណាម សាកលវិទ្យាល័យមានឱកាសជាច្រើនក្នុងការកសាងសកលវិទ្យាល័យចាប់ផ្តើមអាជីវកម្ម បង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មដែលមានការអភិវឌ្ឍនិងនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top