• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា នៅទីក្រុងហូជីមិញ

វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ មានប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុងស្ថានភាពថ្មី” ដោយគ្រោងមានវត្តមានប្រតិភូប្រមាណ ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួង ស្ថាប័ន ខេត្តក្រុង ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិមួយចំនួន ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនផងដែរ។
  ទិដ្ឋភាពនៅសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានរៀបចំសន្និសីទ សារព័ត៌មានដោយផ្ទាល់នៅទីក្រុងហាណូយ និងតាមប្រព័ន្ធវីដេអូជាមួយទីក្រុង ហូជីមិញ ដើម្បីណែនាំពីវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៤ ឆ្នាំ ២០២២ ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ៥ មិថុនាខាងមុខនេះ។

 វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ មានប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុង ស្ថានភាពថ្មី” ដោយគ្រោងមានវត្តមានប្រតិភូប្រមាណ ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួង ស្ថាប័ន ខេត្តក្រុង ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិមួយចំនួន ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនផងដែរ។

វេទិកានេះមានសម័យប្រជុំពេញអង្គ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ជុំវិញប្រធានបទដូចជា៖ សេដ្ឋកិច្ចសកល និងនិន្នាការសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអន្តរជាតិ នាបច្ចុប្បន្ន; វៀតណាមក្នុងខឿនសេដ្ឋកិច្ចសកលបច្ចុប្បន្ន៖ ឱកាសនិងបញ្ហាប្រឈម; ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជំហានលោតផ្លោះខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោក Vo Van Hoan អនុ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អនុប្រធានគណៈចាត់តាំងវេទិកា សេដ្ឋកិច្ចវៀតណាមលើកទី៤ បានឲ្យដឹងថា៖ “វេទិកាដែលធ្វើឡើងនៅទីក្រុងហូជីមិញ គឺជាឱកាសដើម្បីឲ្យទីក្រុងហូជីមិញ ទទួលបាននូវគំនិត ទស្សនៈ និងវិធីធ្វើថ្មីៗ។ នេះក៏ជាឱកាសដើម្បីបញ្ជាក់ថា ទីក្រុង ហូជីមិញបន្តដើរតួនាទីឈានមុខគេក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ហើយ សេដ្ឋកិច្ចទីក្រុងកំពុងស្ដារឡើងវិញជាបណ្តើរៗផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top