• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាវេទិកាសម្រាប់សកម្មភាពនិងការចាប់ផ្តើមបង្កើតចំណុចលោតផ្លោះ

ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង១ពាន់នាក់ ដែលជាអ្នកជំនាញជាតិនិងបរទេស វាគ្មិន ថ្នាក់ដឹកនាំក្រសួង សាខាមជ្ឈិមនិងក្នុងស្រុក ស្ថាប័នសេដ្ឋកិច្ចនិងអង្គការអន្តរជាតិ។
  លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញថ្លែងមតិក្នុងវេទិកា (រូបថត៖ hanoimoi.com.vn)  

នាព្រឹកថ្ងៃទី ១៥ មេសា វេទិកាសេដ្ឋកិច្ចឆ្នាំ ២០២២ (HEF) ដោយប្រធានបទ៖ “សេដ្ឋកិច្ចឌីជីថល៖ កម្លាំងចលករសម្រាប់កំណើននិងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញនាពេលអនាគត” បានបើកនៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង១ពាន់នាក់ ដែលជាអ្នកជំនាញជាតិនិងបរទេស វាគ្មិន ថ្នាក់ដឹកនាំក្រសួង សាខាមជ្ឈិមនិងក្នុងស្រុក ស្ថាប័នសេដ្ឋកិច្ចនិងអង្គការអន្តរជាតិ។

ក្នុងវេទិកានេះ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានចាត់ទុកថា៖ ទីក្រុងហូជីមិញបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវកម្មវិធីផ្លាស់ប្តូរឌីជីថល កសាងសេដ្ឋកិច្ចឌីជីថលនិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ នេះក៏ជាទិសដៅអភិវឌ្ឍន៍ថ្មីរបស់ទីក្រុង ក្នុងគោលបំណងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពនិងសម្របខ្លួនក្នុងបរិបទនៃការផ្លាស់ប្តូរជាច្រើន។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញជឿជាក់ថា នឹងទទួលបានគំនិតដ៏មានតម្លៃជាច្រើន ដើម្បីអនុវត្តន៍កម្មវិធីផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាពនិងមានគោលនយោបាយ ដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ចឌីជីថល។

អញ្ជើញចូលរួមក្នុងសនិ្នសីទ ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើថា ទីក្រុងហូជីមិញគួរតែបន្តកែលម្អបរិយាកាសវិនិយោគ និងទាញយកប្រភពធនធានទាំងអស់ឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរនិងរៀនពីប្រទេស ដៃគូអន្តរជាតិ និងមិត្តភក្តិអន្តរជាតិលើសេដ្ឋកិច្ចឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top