ព័ត៌មាន
វេទិការការទូត Meridian ស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតំបន់ទន្លេមេគង្គ និងអាមេរិក

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេ រិកលោក Ha Kim Ngoc ថ្លែងនៅក្នុងវេទិកា Meridian
នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេទិកាការទូត Meridian ស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-អាមេរិក ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល Meridian នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក។
អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិកលោក Ha Kim Ngoc រួមជាមួយឧបការីរដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក Randall Shriver និងអតីតឯកអគ្គរដ្ឋទូតអាមេររិកប្រចាំអាស៊ាន លោក Piper Campbell បានពិភាក្សាគ្នាអំពីប្រធានបទ "ជំរុញទំនាក់ទំនងរវាងអាមេរិកនិងបណ្តាប្រទេសនៅតាមបណ្តោយទន្លេមេគង្គ» ដោយអះអាង អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់ទន្លេមេគង្គ ហើយអាមេរិកបានចែករំលែកផលប្រយោជន៍រួមជាច្រើនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការមេគង្គផងដែរ។ ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការមេគង្គ - អាមេរិកនាពេលខាងមុខ លោក Ha Kim Ngoc បាន មានប្រសាសន៍ថា ភាគីទាំងពីរគួរតែមានវិធីសាស្រ្តដ៏ទូលំទូលាយ និងមានភាពបត់បែន ដើម្បីលើកកម្ពស់ប្រៀបខ្លាំងរបស់ភាគីនីមួយៗ ព្រមទាំងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ទៀតផង។ លោក Ha Kim Ngoc បន្តទៀតថាលោកក៏បានស្នើឲ្យបង្កើននូវប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ដូចជា គំនិតផ្តួចផ្តើមនៅទន្លេមេគង្គក្រោម (LMI) ក៏ដូចជាលើកកម្ពស់ការសម្របសម្រួលរវាងដៃគូទាំង នៅក្នុងនិងក្រៅតំបន់ ដើម្បីបង្កើនការបំពេញបន្ថែមគ្នារវាងយន្តការនានាជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម