• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានលើកឡើងថា៖ លទ្ធផលដែលសម្រេចបានក្នុងឆ្នាំអាស៊ាន ២០២០ បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍរបស់អាស៊ានក្នុងដំណាក់កាលបន្តបន្ទាប់ និងចូលរួមចំណែកជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងស្តារតំបន់ឡើងវិញ។

អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាម បានចូលរួមសម័យប្រជុំសន្ទនាជាមួយប្រធានអាស៊ាន ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤ (AMF) (រូបថត៖ dangcongsan.vn)


នាថ្ងៃទី ២៤ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ប្រធានគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាមនៅឯបណ្តាកិច្ចប្រជុំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អា ស៊ានវៀតណាម) បានចូលរួមសម័យប្រជុំសន្ទនា ជាមួយប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងក្របខ័ណ្ឌនៃវេទិកាផ្សព្វផ្សាយអាស៊ានលើកទី ៤ (AMF)។ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានលើកឡើងថា៖ លទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំអាស៊ាន ២០២០ បានបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍ របស់អាស៊ានក្នុងដំណាក់កាលបន្តបន្ទាប់ និងចូលរួមចំណែកជាវិជ្ជមាន ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងស្តារតំបន់ឡើងវិញ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានរំលឹកឡើងវិញនូវទស្សនៈរបស់អាស៊ានស្តីពីការរក្សាតំបន់អាស៊ីអាគ្នេយ៍ប្រកប ដោយសន្តិភាព សន្តិសុខ អព្យាក្រឹតនិងស្ថិរភាព ក៏ដូចជា បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិនិងស្វែងរកវិធីសាស្រ្តមានតុល្យភាពក្នុងទំនាក់ទំនងជាមួយដៃគូ។

តំណាងដែលចូលរួមក្នុងវេទិកានេះបានចាត់ទុកថា ត្រូវលើកកម្ពស់ការផ្សាភ្ជាប់សេដ្ឋកិច្ច ហើយការតភ្ជាប់តំបន់ក៏ជាសមិទ្ធផលលេចធ្លោមួយក្នុងចំណោមសមិទ្ធិផលលេចធ្លោរបស់ប្រធានអាស៊ានឆ្នាំ ២០២០ ដែរ។ ការបញ្ចប់កិច្ចចរចានិងការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អាស៊ានក្នុងការលើកកម្ពស់ពាណិជ្ជកម្មពហុភាគីបើកចំហរដោយផ្អែកលើច្បាប់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top