• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាកុមារជាតិលើកទី៦៖ កុំទុកអោយសាររបស់កុមារស្ថិតតែនៅលើក្រដាស


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ផ្ទៀងស្ដាប់មតិរបស់ប្អូនៗកុមារ (រូបថត៖ Tuoitre) 
 

នាព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិង​សង្គម​កិច្ច​វៀត​ណាម​ បានសហការជាមួយគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និង​មជ្ឈឹម​សម្ព័ន្ធ​យុវជនកុម្មុយនិស្ត​ ហូជីមិញ រៀបចំវេទិកាកុមារ​ជាតិលើកទី៦ក្រោមប្រធាន​បទ “កុមារ​ជាមួយ​បញ្ហា​​ទាក់​ទិន​ដល់​កុមារ”​។
 
នៅទីនេះ ប្អូនៗ​កុមារបានលើកឡើងនូវបញ្ហា មតិ បំណងប្រាថ្នា ក៏ដូចជា ដំណោះស្រាយនិងគំនិតផ្ដួច​ផ្ដើម​ស្ដីពី​បញ្ហានានាទា​ក់ទិនដល់កុមារ។ ប្អូន​ Nguyen Huu Sang តំណាងកុមារនៃទី​ក្រុង Can Tho បាន​លើក​សំណើរ​ថា៖​
 
“ស្ថាប័ន​សមត្ថកិច្ចត្រូវតែមានដំណោះស្រាយជួយឧបត្ថម្ភដល់កុមារដែលត្រូវរំលោភ ដោយ​រក្សា​ព័ត៌​មាន​ជា​សម្ងាត់​ ជួយសម្រួលដល់ការសម្របចូលក្នុងសហ គមន៍ ព្រមទាំងដាក់ទោសដ៏តឹងរឹងចំពោះជនរំលោភបំពាន ក៏ដូច​ជា​ចាត់វិធានការគ្រប់ គ្រង រារាំងជនរំលោភបំពានប្រព្រឹត្តិអំពើនេះឡើងវិញផងដែរ។ ចំពោះគ្រួសារនោះ គឺ ឪពុក​ម្ដាយគប្បីយកចិត្តទុកដាក់ សំណេះសំណាលជាមួយកូនៗ ដើម្បីក្លាយទៅ ជាមិត្តរបស់កូន ឬរាយការ​ណ៍​រាំ​ង​ស្កាត់អំពើ និងករណីរំលោភបំពានផ្លូវភេទ។ ចំពោះ សាលារៀន គឺគប្បី​រៀប​ចំ​កម្ម​វិធី​អប់​រំស្ដីពី​ភេទ​និង​កម្ម​វិធី​អប់រំ​បំណិនជីវិតបង្ការ ប្រឆាំងអំពើរំលោភ។ ហើយចំពោះកុមារផ្ទាល់ខ្លួន គឺចាំបាច់ត្រូវរៀននិងហាត់ពត់ លត់​ដំ​បំណិនស្វ័យការពារ ផងដែរ”។
 
អញ្ជើញ​ថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះ​អាង​ថា​រដ្ឋាភិបាល​នឹង​ទទួល​យក​រាល់​មតិនិងបំណងប្រាថ្នារបស់ប្អូនៗ កុមារ ព្រមទាំងស្នើអោយ ក្រសួង ស្ថាប័នទាក់ទិននានា បន្តចាត់​វិធាន​ការ​ចលនា អោយប្អូនៗកុមារពង្រឹងសេចក្ដីស្នេហាជាតិ សេចក្ដីស្នេហាចំពោះគ្រួសារនិង សាលារៀន ដើម្បីក្លាយ​ទៅជាមនុស្សល្អ។ លោក Vu Duc Dam អញ្ជើញមាន ប្រសាសន៍ថា៖
 
“លោកតា​យាយ ឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូ ជានិច្ចកាលមានគោលបំណងចង់ អោយប្អូន​ៗ​មាន​ជីវភាព​រស់​នៅដ៏ល្អ​ប្រសើរ។ ហេតុនេះហើយ ប្អូនៗត្រូវតែយកត្រាប់ តាមពាក្យទូន្មាន៥ខរបស់លោក​ប្រធាន​ហូជីមិញ​អោយ​បាន​ល្អ។ សូមអោយយើង ធ្វើសកម្មភាពជាក់ស្ដែង កុំទុកអោយបំណងប្រាថ្នារបស់ប្អូនៗកុមារត្រឹមតែជា បញ្ហាក្នុង​កិច្ចប្រជុំប៉ុណ្ណោះទេ សូមប្រែក្លាយគោលបំណងទាំងនោះទៅជាការ ពិត”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top