• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេណេស៊ុយអេឡា ប្រារព្ធខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងទិវាបង្រួបបង្រួមជាតិវៀតណាម​

ពិធីមិទ្ទិញអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម (៣០ មេសា ១៩៧៥- ៣ មេសា ២០២៥ ថ្ងៃ) បានប្រព្រឹត្តិទៅនាថ្ងៃទី ២ ខែឧសភា នៅសាលាបណ្តុះបណ្តាលអ្នកដឹកនាំយុវជនអន្តរជាតិ Antonio Jose de Sucre ក្នុងទីក្រុង Caracas ប្រទេស Venezuela ។
ប្រតិភូចូលរួមពិធីមិទ្ទិញ។ រូបថត៖ VOV

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Tatiana Pugh បានសង្កត់ធ្ងន់ថា ការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមនិងមនោគមវិជ្ជាហូជីមិញ គឺជាកត្តាជួរមុខ សម្រេចជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម។ លោកស្រីអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជ័យជំនះដ៏មហិមានៅនិទាឃរដូវឆ្នាំ ១៩៧៥ បាននាំវៀតណាមឈានចូលយុគសម័យនៃឯករាជ្យជាតិ និងសង្គមនិយម។

អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Tatiana Pugh ។ រូបថត៖ VOV

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៥០ ឆ្នាំដណ្ដើមជ័យជំនះ និងជិត ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មី (Doi Moi) នាពេលនេះ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗលើវិស័យជាច្រើន; សក្ដានុពលរបស់ប្រទេសលើគ្រប់វិស័យត្រូវបានពង្រឹង ហើយកិត្យានុភាពនិងឋនៈរបស់វៀតណាមក៏ត្រូវបានលើកកម្ពស់ផងដែរ។ វៀតណាមកំពុងឈានចូលយុគសម័យថ្មី ជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ ខ្លាំងមាំមួន អរិយធម៌ និងវិបុលភាព។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My ។ រូបថត៖ VOV

ក្នុងឱកាសនេះ ក៏បានប្រព្រឹត្តិទៅការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសជាតិ ប្រជាជន” និងសមិទ្ធិផលនៃដំណើរការផ្លាស់ប្តូរថ្មីនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top