• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - UNDP៖ រយៈ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព

បែបផែនសហប្រតិបត្តិការរវាង UNDP និងវៀតណាមក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងទៅមានការផ្លាស់ប្តូរជាច្រើន សមស្របនឹងសមត្ថភាពអភិវឌ្ឍន៍របស់វៀតណាម។
ពិធីរំលឹកខួបលើកទី ៤៥ ទិវាទំនាក់ទំនងភាពជាដៃគូវៀតណាម និង UNDP

នាយប់ថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាម កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំពិធីរំលឹកខួបលើកទី ៤៥ ទិវាទំនាក់ទំនងភាពជាដៃគូវៀតណាម និង UNDP ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដោយគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Tran Quoc Phuong បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ ១៩៧៨ (ពេល UNDP បើកការិយាល័យនៅទីក្រុងហាណូយ) មក UNDP ជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ពីប្រទេសក្រីក្រដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមទៅជាប្រទេសមានប្រាក់ចំណូលមធ្យម ហើយនាំមុខគេក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងកំណើន។ បែបផែនសហប្រតិបត្តិការរវាង UNDP និងវៀតណាមក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងទៅមានការផ្លាស់ប្តូរជាច្រើន សមស្របនឹងសមត្ថភាពអភិវឌ្ឍន៍របស់វៀតណាម។ ជាមួយនឹងការខិតខំប្រឹងប្រែងរួម  រួមវិភាគទានទៅក្នុងរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព មិនបំផ្លេចចោលនរណាម្នាក់ រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុក UNDP គឺជាដៃគូមួយ ក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខ យូរអង្វែង ហើយជា “មិត្តជិតស្និទ្ធ”ពិតប្រាកដ សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន ដើម្បីសន្តិភាព វិបុលភាព ក្នុងតំបន់និងលើពិភពលោក។

ជាការឆ្លើយតប ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម សោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ទៅលើកត្តាចំនួន ៣ ដែលរួមវិភាគទានទៅក្នុងជោគជ័យនៃទំនាក់ទំនងភាពជាដៃគូ UNDP-វៀតណាម គឺជំនឿទុកចិត្ត មានតម្លៃរួម និងការបើកចំហ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top