• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អ៊ីស្រាអែលបើកសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផលិតកម្ម

សន្និសីទនេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ៩០ មកពីអង្គការលើកកម្ពស់ពាណិជ្ជកម្ម សមាគមធុរកិច្ច ថ្នាក់ដឹកនាំមូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ។
  ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)  

នាថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូនៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រួមជាមួយតំណាងតំបន់ និងធុរកិច្ចវៀតណាម ទៅបំពេញទស្សនកិច្ចការងារនៅអ៊ីស្រាអែល និងចូលរួម សន្និសីទស្តីពីកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម និងផលិតកម្មវៀតណាម-អ៊ីស្រាអែល។ សន្និសីទនេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ៩០ មកពីអង្គការលើកកម្ពស់ពាណិជ្ ជកម្ម សមាគមធុរកិច្ច ថ្នាក់ដឹកនាំមូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ។

ថ្លែងមតិក្នុងសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung បានវាយតម្លៃថា នេះគឺជាកម្មវិធីជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជួយអង្គភាពអាជីវកម្មវៀតណាម និងអ៊ីស្រាអែលបានជួបពិភាក្សាដោយផ្ទាល់ អំពីឱកាសសហប្រតិបត្តិការវិនិយោគអាជីវកម្ម។

យោងតាមលោក Le Hoang Tai អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម អ៊ីស្រា អែលបច្ចុប្បន្ន ជាដៃគូពាណិជ្ជកម្មទី ៥ របស់វៀតណាមនៅអាស៊ីខាងលិច។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីស្រាអែលសម្រេចបានជាង ១,៦ ពាន់លានដុល្លារអាមេរិក។ វៀតណាម និងអ៊ីស្រាអែលបាននឹងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (VIFTA) ចាប់តាំងពីខែមីនា ឆ្នាំ ២០១៦។ កិច្ចព្រមព្រៀងនេះ បន្ទាប់ពីត្រូវបានចុះហត្ថលេខានាពេលខាងមុខ ទំនងជា នឹងបើកឱកាសជាច្រើន ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top