• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អ៊ីតាលីឯកភាពលើផែនការសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន

នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
  រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអ៊ីតាលី លោក Manilo Di Stefano។ (រូបថត៖ baoquocte.vn)  

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីតាលី; ស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងនូវសកម្មភាពសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗដូចជាការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សន្តិសុខស្បៀងអាហារ និងការបណ្ដុះ បណ្ដាលធនធានមនុស្ស។ លោករដ្ឋមន្រ្តីក៏បានស្នើឲ្យអ៊ីតាលីជួយឧបត្ថម្ភវៀតណាម ក្នុងការទទួលហិរញ្ញវត្ថុ បច្ចេកវិទ្យា ដើម្បីអនុវត្តន៍ការសន្យានៅ COP២៦ សហការ ជាមួយវៀតណាមដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) ហើយឆាប់អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគ EU - វៀតណាម (EVIPA) ដើម្បីផលប្រយោជន៍របស់សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បានបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចបន្តជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសន្យា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគរបស់អ៊ីតាលីនៅវៀតណាម ដែលជាដៃគូ សំខាន់ជួរមុខរបស់អ៊ីតាលីនៅអាស៊ាន។ លោកអនុរដ្ឋមន្រ្តី Manlio Di Stefano បាន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាន; មាន គោលបំណងចង់ឲ្យវៀតណាមគាំទ្រអ៊ីតាលីក្នុងការបង្កើនវត្តមាននៅតំបន់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការអវកាសនិងបរិស្ថាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top