• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អូស្ត្រាលី បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងវាយោអគ្គិសនីនៅសមុទ្រ

បច្ចុប្បន្ននេះ Corio Generation កំពុងសហការជាមួយអគ្គក្រុមហ៊ុនអគ្គិសនីទី ៣(EVNGENCO3) នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមអនុវតុ្តន៍សាកល្បងគម្រោងវាយោអគ្គិសនីសមុទ្រនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Andrew Goledzinowski។ រូបថត៖ Van Diep - VNA

នាយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Andrew Goledzinowski និងថ្នាក់ដឹកនាំក្រុមហ៊ុន Corio Generation (ចំណុះសម្ព័ន្ធក្រុមហ៊ុន Macquarie)

បច្ចុប្បន្ននេះ Corio Generation កំពុងសហការជាមួយអគ្គក្រុមហ៊ុនអគ្គិសនីទី ៣(EVNGENCO3) នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមអនុវតុ្តន៍សាកល្បងគម្រោងវាយោអគ្គិសនីសមុទ្រនៅវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃថា ប្រការនេះអាចចាត់ទុកថាជាគម្រោងដ៏សំខាន់ រួមចំណែកជំរុញ និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី ព្រមទាំងជួយវៀតណាមសម្រេចបាននូវផែនការអនុវត្តន៍ កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP)។ ដោយបញ្ជាក់ថា វៀតណាមមានគោលបំណងចង់អភិវឌ្ឍន៍ឧស្សាហកម្មវាយោអគ្គិសនី លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Corio Generation ក្រៅពីសកម្មភាពវិនិយោគ ចាំបាច់ត្រូវផ្តោតសំខាន់លើការជួយឧបត្ថម្ភ និងការផ្ទេរប្រគល់បច្ចេកវិទ្យា ធ្វើពិពិធកម្មដៃគូនៅវៀតណាម។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Andrew Goledzinowski បានឲ្យដឹងថា អាជីវកម្មអូស្ត្រាលីមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសាងសង់កសិដ្ឋានវាយោអគ្គិសនីសមុទ្រនៅវៀតណាម ព្រោះថាវៀតណាមមានសក្តានុពលដ៏ធំធេង ដើម្បីអភិវឌ្ឍន៍ទៅមុខ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Corio Generation បានចាត់ទុកថា ការអនុវត្តគម្រោងវាយោអគ្គិសនីសមុទ្រមិនត្រឹមតែផ្ដោតសំខាន់លើការសាងសង់
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងបណ្តុះបណ្តាលធនធានមនុស្សដើម្បីធ្វើប្រតិបត្តិការ ស្រាវជ្រាវ និងផ្ទេរប្រគល់បច្ចេកវិទ្យាទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

វៀតណាមនិងអង្គការ FAO ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី១៤ ខែមេសា (ម៉ោងក្នុងស្រុក) នៅទីក្រុងរ៉ូម ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញជួបជាមួយលោក ក្វា ដុងយូ (Qu Dongyu) អគ្គនាយកអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋអ៊ីតាលី។

Top