• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នាយប់ថ្ងៃទី ១៣ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជិញបានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត ណាម លោក Marc E. Knapper ដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក។

នៅឯពិធីទទួលនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់យុទ្ធសាស្ត្រ និងគូសបញ្ជាក់ពីសារយ៉ាងជាប់លាប់របស់អគ្គលេខាបក្ស លោក តូ ឡឹមនិងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេស  និងមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ក្នុងគោលបំណង ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រក្សាសន្ទុះអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គភាពអាជីវកម្មនិងអ្នកវិនិយោគអាមេរិកនៅវៀតណាម; អះអាងថា វៀតណាមមានបំណងចង់កសាងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយតុល្យភាព ស្ថិរភាព និងសុខដុមរមនាជាមួយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper (រូបថត៖ VGP/Nhat Bac)

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc E. Knapper បានសន្យាថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-អាមេរិក។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា សហរដ្ឋអាមេរិកផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមដោយឈរលើគោលការណ៍គោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម ព្រមទាំងគាំទ្រវៀតណាមមួយដ៏រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួននិងវិបុលភាព; ទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូត Knapper បានឲ្យដឹងថា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយនឹងធ្វើការជាមួយទីភ្នាក់ងាររបស់វៀតណាម  បង្កើតរបៀបវារៈប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top