លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត អញ្ជើញជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋ វៀតណាម។ (រូបថត៖ VNA)
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងទ្វេភាគីដោយបំពេញបន្ថែមនូវខ្លឹមសារថ្មីៗ នោះគឺ៖ "មិត្តភាពមហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ភាពស្អិតរមួតយុទ្ធសាស្ត្រ"។ នេះគឺជាការអះអាងនូវចក្ខុវិស័យរួម ផលប្រយោជន៍យុទ្ធសាស្ត្រដែល ប្រទាក់ក្រឡាគ្នា និងទិសដៅរួមដំណើរគ្នាយ៉ាងយូរអង្វែង ដើម្បីគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ខ្លួនទីពឹងខ្លួន និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ សុខ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមសន្តិសុខកាន់តែចម្រុះ និងស្មុគស្មាញ; ផ្សាភ្ជាប់សន្តិសុខ និងការពារ ជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ភាគីទាំងពីររក្សាការផ្លាស់ប្ដូរព័ត៌មានប្រកបដោយប្រសិទ្ធភាពលើស្ថានភាពអន្តរជាតិ យកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី តំបន់អាស៊ាន; ការពារ ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហ ប្រតិបត្តិការចំនួន ១២ រវាងក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុង វិស័យ៖ ការពារជាតិ សន្តិសុខ សុខាភិបាល យុត្តិធម៌ អប់រំ-បណ្តុះបណ្តាល ហិរញ្ញវត្ថុ-ធនាគារ។ ល៕








