• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ឡាវបន្តជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន


កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣០ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែនវៀតណាម - ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ 
 

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែនវៀតណាម - ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈកម្មាធិការព្រំដែនជាតិ អញ្ជើញធ្វើជាប្រធានគណៈប្រតិភូវៀតណាម។ រីឯរដ្ឋមន្រ្តីការបរទេស និងជាអនុប្រធានគណៈកម្មាធិការព្រំដែនជាតិឡាវ លោក Saleumxay Kommasith ធ្វើជាប្រធានគណៈប្រតិភូឡាវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងវាយតំលៃចំពោះស្ថានភាពនិងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ស្តីពីយន្តការគ្រប់គ្រងព្រំដែននិងច្រកព្រំដែនគោកនាឆ្នាំ២០១៦ និងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែននៃភាគីទាំងពីរ ក៏ដូចជាដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

ភាគីទាំងពីរបានឯកភាពជាឯកច្ឆ័ន្ទលើសំណើររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីការអនុញ្ញាតឱ្យមានការសម្រួលដល់ការដោះដូរទំនិញឡើងវិញនៅតាមច្រកព្រំដែនសំខាន់ៗ និងច្រករបៀងតាមខ្សែព្រំដែនទាំងមូល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ ទៅលើអាយុជីវិតប្រជាពលរដ្ឋតាមព្រំដែន ក៏ដូចជាសកម្មភាពដោះដូរពាណិជ្ជកម្មរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុដោយទទួលស្កាល់លទ្ធផលនូវកិច្ចប្រជុំនេះ ព្រមទាំងឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣១ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ វៀតណាម - ឡាវ នៅត្រីមាសទី ៤ នៃឆ្នាំ ២០២១ នៅប្រទេសវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top