• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - សិង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

តាមការអញ្ជើញរបស់រដ្ឋាភិបាលសឹង្ហបូរី ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Truong Hoa Binh និងលោកជំទាវបានធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះនាថ្ងៃទី ២៣ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob និងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជួបជាមួយទេសរដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី។

នៅក្នុងបណ្តាជំនួបនិងកិច្ចពិភាក្សានេះ​ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh និងថ្នាក់ដឹកនាំសិង្ហបុរីបានផ្លាស់ប្តូរគ្នាយ៉ាងច្រើនស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ទៅវិញទៅមក។ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគនៅតែបន្តជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីដែលក្នុងនោះសិង្ហបុរីគឺជាវិនិយោគិនបរទេសធំលំដាប់ទី ៣ នៅប្រទេសវៀតណាមដែលមានគម្រោងជាង ២,០០០ និងមានដើមទុនសរុបជិត ៥០ ពាន់លានដុល្លារ។ បណ្តាតំបន់ឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏ដូចជានាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់អាជីវកម្មសិង្ហបុរី។


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានជួបសម្តែងការគួរសមជាមួយលោកស្រី
ប្រធានាធិបតី Halimah Yacob

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមកលើវិស័យការពារជាតិ សន្តិសុខ និងច្បាប់។ ថ្នាក់ដឹកនាំសិង្ហបុរីចង់ឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ និងផ្លាស់ប្តូររវាងកងទ័ពជើងទឹក ជើងគោក និងជើងអាកាសដើម្បីសម្របសម្រួលក្នុងការរុករកនិងជួយសង្គ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងជំនួយផ្នែកច្បាប់ទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌នៃប្រទេស​ទាំងពីរ ទាំងទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី។

ទាក់ទងនឹងការវិវឌ្ឍន៍ថ្មីៗនៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ និងអំពាវនាវឱ្យមាន​ការដោះស្រាយវិវាទដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងពន្លឿនការចរចាដើម្បីសម្រេចបានក្រមប្រតិបត្តិ COC ដែលមានប្រសិទ្ធិភាព ជាក់ស្តែង និងសមស្របតាមច្បាប់អន្តរជាតិ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top