• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


វៀតណាម - ម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (TTXVN) 

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៊ី តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ahmad Zahid Hamidi។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី លោក Truong Hoa Binh អញ្ជើញជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីលោក Najib Razak ជួបចរចាជាមួយ ឧបនាយករដ្ឋមន្ត្រីលោក Ahmad Zahid Hamidi ជួបធ្វើការជាមួយ អគ្គលេខាធិការគណបក្សកាន់អំណាច UMNO ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហគ្រាស ម៉ាឡេស៊ីមួយចំនួន។

នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទាំងបក្ស រដ្ឋាភិបាល​ រដ្ឋ រដ្ឋសភានិងជួបប្រាស្រ័យរវាងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ យុត្តិធម៌ជាដើម។ស្ដីពីសេដ្ឋកិច្ច ភាគីទាំងពីរឯកភាពបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវិនិយោគចូលទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសលើវិស័យពាណិជ្ជកម្មអង្ករ កែច្នៃម្ហូបអាហារឥស្លាមជាដើម។

ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន និងសមុទ្រខាងកើត ភាគីទាំងពីរបានសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទក្នុងការកសាងនិងអភិវឌ្ឍន៍សហគមន៍អាស៊ាន ពង្រឹងសាមគ្គីភាព ឯកភាព និងរក្សាតួនាទីជាមជ្ឈមណ្ឌល​របស់អាស៊ាននៅក្នុងតំបន់ ព្រមទាំងអះអាងនូវសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ក្នុងការ​ដោះ​​ស្រាយជម្លោះដោយសន្តិវិធីដែលផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង ហើយអនុវត្តយ៉ាងពេញលេញសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (​DOC​) ជំរុញក្របខ័ណ្ឌក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) និងឆ្ពោះទៅរក COC ឲ្យបានឆាប់ៗ។៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top