• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ម៉ាឡេស៊ីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ ដើម្បីបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់

នារសៀលថ្ងៃទី ២១ ខែមិនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob  

 

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យ រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍វិធានការសហប្រតិបត្តិការដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានឆាប់រហ័ស។ លោកប្រធានរដ្ឋសភាមានគោល​បំណង​ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តបង្កលក្ខណៈងាយស្រួលដល់ពលករវៀតណាមនៅម៉ាឡេស៊ី។ ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភាវៀតណាមគោរព ហើយជានិច្ចកាលរួមវិភាគទានទៅក្នុងការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាក់ស្តែងរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនាក្នុងឆ្នាំ ២០២៣។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យវៀតណាម និងម៉ាឡេស៊ី រួមគ្នាពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតយ៉ាងសកម្ម សំដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានាតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការនៅលើសមុទ្រ រួមគ្នាថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

  ទិដ្ឋភាពនៃជំនួបធ្វើការ  

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Sri Ismail Sabri bin Yaakob បានអះអាងថា ម៉ាឡេស៊ីជានិច្ចកាលគោរពពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ម៉ាឡេស៊ីផ្ដល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងនោះមានការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីធ្វើសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីដំណាក់កាល២០២១-២០២៥ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលជាកម្លាំងចលករកំណើនថ្មីដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top