• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - មីយ៉ាន់ម៉ាខិតខំលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១ ពាន់លានដុល្លារអាមេរិក


 ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ vnanet.vn)
 

 នាថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh​ និង​រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tin បានអញ្ជើញធ្វើ ជា​សហអធិបតីក្នុង សម័យប្រជុំ លើកទី ៩ គណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - មីយ៉ាន់ម៉ា។​

នៅ​ក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតយន្តការសន្ទនា គោលនយោបាយការពារជាតិឆ្នាំ២០១៩ ឲ្យបានឆាប់ៗ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងចរចា ចុះ​ហត្ថ​លេខា​លើ ​កិច្ចព្រមព្រៀង ស្តីពីការជួយឧបត្ថម្ភគ្នាទៅវិញទៅមក លើបញ្ហាព្រហ្មទណ្ឌឲ្យបានឆា​ប់ៗ សហការ​ដោះស្រាយ​បញ្ហា​សន្តិ​សុខក្រៅប្រពៃណី។ ភាគីទាំងពីរ​មានជំនឿជាក់​ថា នឹង​ទទួល​បាន​គោល​ដៅលើក​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ ១ ពាន់លានដុល្លារអាមេរិ​កនាពេលឆាប់ៗខាងមុខ។

​ភាគី​ទាំងពីរបានឯកភាពគ្នារក្សា និងជម្រុញសន្តិភាព  សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និង​អាកាស​ចរណ៍​នៅលើ​សមុទ្រខាង​កើត គោរពច្បាប់អន្តរជាតិ ជាពិ​សេសគឺ UNCLOS ១៩៨២ ដោះស្រាយជម្លោះដោ​យសន្តិវិធី មិន​ធ្វើយោធូបនីយ​កម្ម អនុវត្តន៍ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា​នៅសមុទ្រខាងកើត​ (DOC)​ និង កសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និង​ប្រសិទ្ធភាព​។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយ ហើ​យឯកភាពគ្នានឹងបន្តរួមសហការគ្នា ​និងគាំ​ទ្រគ្នា​ទៅវិញទៅមកនៅបណ្ដាវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន និង អង្គការសហ​ប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអនុតំបន់ ACMECS  CLMV  GMS  EWEC ។

ចំណែកឯ ​រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tai ក៏បាន​អះអាង​នូវ​ការ​គាំ​ទ្រ​ចំពោះ​វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ សំដៅជំរុញដំណើរការកសាងសហគមន៍អាស៊ាន ពង្រឹង​សាមគ្គីភាព លើកម្ពស់តួនាទីរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ព្រមទាំងអះ​អាង​សារ​ជាថ្មី​ថាមី​យ៉ាន់​ម៉ា​គាំទ្រវៀទ​ណាមឈរ​ឈ្មោះជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណត្តិ​ ២០២០ ២០២១។

បញ្ចប់​សម័យប្រជុំលើកនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋ​មន្ត្រី​ក្រសួង​សហប្រតិបត្តិការអន្តរជាតិ មីយ៉ាន់ម៉ាលោក U Kyaw Tin បានចុះហត្ថ​លេខា​លើកំណត់​ហេតុ​នៃកិច្ច​ព្រម​ព្រៀង​ ហើ​យឯកភាពគ្នាថា នឹងរៀបចំសម័យប្រជុំលើក​ទី ១០ នៃ គណៈកម្មាធិការ​ចម្រុះស្ដីពី​កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី​នៅមីយ៉ាន់ម៉ានាឆ្នាំ២០២១ ខាងមុ​ខ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top