• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-បារ៉ែនលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានី Manama ក្នុងឱកាស បំពេញទស្សនកិច្ចនៅបារ៉ែន អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានធ្វើជាសហប្រធាន កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីលើក ទីមួយ ជាមួយអនុរដ្ឋមន្ត្រីការបរទេស បារ៉ែន ព្រះអង្គម្ចាស់ Abdulla bin Ahmed Al Khalifa។
លោកអនុរដ្ឋមន្ត្រី Pham Quang Hieu និងព្រះអង្គម្ចាស់ Abdulla bin Ahmed Al Khalifa អញ្ជើញជាសហប្រធាននៅចកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តីលើកទីមួយ។ (រូបថត៖ ក្រសួងការបរទេស)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu ក៏បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រះអង្គម្ចាស់ Hamad bin Salman Al Khalifa និងអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-បារ៉ែន លោក Feryal Abdullah Nass ផងដែរ។

លោកអនុរដ្ឋមន្ត្រី Pham Quang Hieu និងព្រះអង្គម្ចាស់ Abdulla bin Ahmed Al Khalifa បានឯកភាពថា ក្រសួងការបរទេសនៃប្រទេសទាំងពីរគួរតែសហការគ្នាយ៉ាង ជិតស្និទ្ធ ដាក់ពង្រាយវិធានការនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ ខ្ពស់  ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; សម្របសម្រួល និងគាំទ្រគ្នា ទៅវិញទៅមកនៅវេទិកា អង្គការតំបន់និងអន្តរជាតិ; លើកទឹកចិត្តសហគ្រាសនៃភាគី ទាំងពីរ បង្កើនការតភ្ជាប់ ចូលរួមក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីស្វែងរកឱកាសអាជីវកម្ម; បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចនៃ ប្រទេសទាំងពីរ។ ល។

នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Hamad bin Salman Al Khalifa លោកអនុរដ្ឋ មន្ត្រី Pham Quang Hieu បានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បារ៉ែន បន្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់បារ៉ែន ហើយ ជួយឧបត្ថម្ភសហគ្រាស វៀតណាមអភិវឌ្ឍន៍នៅបារ៉ែន; ព្រមទាំង លើកសំណើរជាក់ ស្ដែងសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ផ្នែក និងទីភ្នាក់ងារសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ។ រីឯខ្លួនវិញ ព្រះអង្គម្ចាស់បានបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្មចំពោះក្រសួង ស្ថាប័ន ផ្នែកនិងសហគ្រាសនៃភាគីទាំងពីរក្នុងការភ្ជាប់ និងស្វែងរកឱកាសសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក​ Kravis Roberts

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក​ Kravis Roberts

នារសៀលថ្ងៃទី ១០ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបលោក David Petraeus សហម្ចាស់នៃមូលនិធិវិនិយោគ Kohlberg Kravis Roberts (KKR) សហរដ្ឋអាមេរិក និងជាប្រធានវិទ្យាស្ថានសកលរបស់ KKR ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម។

Top