ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែសរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នារសៀលថ្ងៃទី ២២ ខែកញ្ញា នៅរដ្ឋធានី Dhaka វេទិកាគោលនយោបាយនិងច្បាប់អំពីសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគវៀតណាម-បង់ក្លាដែសត្រូវបានរៀបចំឡើង។ ថ្លែងមតិនៅវេទិកានេះ លោក ប្រធានរដ្ឋសភា Vuong Dinh Hue បានចាត់ទុកថា៖ វៀតណាម និងបង់ក្លាដែសត្រូវ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រួលពាណិជ្ជកម្មសម្រាប់គ្នាទៅវិញទៅមក; បង្កើន ការតភ្ជាប់រវាងអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់; ទាក់ទាញ ដើមទុនបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មថ្មីដោយមានតម្លៃបន្ថែមខ្ពស់ សម្ភារៈសំណង់ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍពាណិជ្ជកម្ម អេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មហាឡាល និងទេសចរណ៍។ លោក ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែង ដើម្បីសម្រេច បានទំហំពាណិជ្ជកម្មប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ។ អំពីបរិ យាកាសវិនិយោគអាជីវកម្មរបស់វៀតណាម លោកប្រធានរដ្ឋសភាបានអះអាងថា៖
“រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលខិតខំកែលម្អស្ថាប័នសេដ្ឋកិច្ច និងប្រព័ន្ធច្បាប់ដែលមានលក្ខណៈអាចធ្វើទៅបាន និងរួមដំណើរជាមួយសហគមន៍ ធុរកិច្ច ដោយចាត់ទុកភាពជោគជ័យរបស់សហគមន៍ធុរកិច្ចក៏ជាជោគជ័យរបស់ខ្លួន ផងដែរ។ នោះគឺជាសារដ៏ខ្ជាប់ខ្ជួនដែលយើងខ្ញុំផ្ញើជូនសហគមន៍ធុរកិច្ចក្នុងស្រុកនិង អន្តរជាតិ រួមទាំងសហគមន៍ធុរកិច្ចបង់ក្លាដែស។ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វៀតណាមកំណត់ថាបង់ក្លាដែសជាដៃគូសំខាន់ ហើយបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំ ទីពីររបស់វៀតណាមនៅក្នុងតំបន់អាស៊ីខាងត្បូង ជាគោលដៅវិនិយោគដ៏មានសក្តា នុពលសម្រាប់សាជីវកម្ម និងសហគ្រាសធំៗរបស់វៀតណាមនាពេលអនាគត។ ដោយ មានទីតាំងភូមិសាស្រ្តអំណោយផល បង់ក្លាដែសត្រូវបានចាត់ទុកថាជាច្រកទ្វារ ដើម្បី ឲ្យសហគ្រាសវៀតណាមជ្រៀតចូលនិងបន្តពង្រីកទៅកាន់ទីផ្សារអាស៊ីខាងត្បូង និង មជ្ឈិមបូព៌ាផ្សេងទៀត។ ផ្ទុយទៅវិញ សហគ្រាសបង់ក្លាដែសអាចមើលឃើញពីសារៈ សំខាន់របស់វៀតណាម ក្នុងការពង្រីកការជ្រៀតចូលទៅក្នុងទីផ្សារសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានមាត្រដ្ឋានធំជាងគេទី ៥ នៅលើពិភពលោក ហើយ ពង្រីកទៅកាន់ប្រទេសដៃគូដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ”៕