• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ន័រវេសបង្កើនកិច្ចសហប្រតិបត្តិការ

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនាពេល កន្លងមក ព្រមទាំងឯកភាពលើការថែរក្សានិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺវិស័យដែល ប្រទេសទាំងពីរមានឧត្តមភាពដូចជា ការចិញ្ចឹមជលផល ថាមពលស្អាត ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ កិច្ចការពារបរិស្ថានសមុទ្រ និងប្រេង ឧស្ម័ន ជាដើម។

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសន័រវេស លោកស្រី Marie Eriksen Soreide បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ អំពីស្ថាន ភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការនៅក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២១ ពេលដែលន័រវេសចាប់ ផ្ដើមកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ភាគី ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនាពេល កន្លងមក ព្រមទាំងឯកភាពលើការថែរក្សានិងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសគឺវិស័យដែល ប្រទេសទាំងពីរមានឧត្តមភាពដូចជា ការចិញ្ចឹមជលផល ថាមពលស្អាត ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ កិច្ចការពារបរិស្ថានសមុទ្រ និងប្រេង ឧស្ម័ន ជាដើម។ រដ្ឋមន្រ្តីការបរទេសទាំងពីររូបបានអះអាងថា ភាគីទាំងពីរ នឹងបន្តរក្សានិងបង្កើនយន្តការពិគ្រោះយោបល់ សំដៅចែករំលែកព័ត៌មាន ទស្សនៈទៅវិញទៅមក ស្វែងរកសម្លេងរួមនិងជំរុញការមូលមតិឯកឆន្ទ ក្នុង ការដោះស្រាយបញ្ហានានានៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអ.ស.បផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top