នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយអគ្គនាយកនៃអង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) លោក Qu Dongyu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៥-៨ ខែកុម្ភៈ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឲ្យ FAO បន្តគាំទ្រ និងជួយវៀតណាមរៀបចំរចនាសម្ព័ន្ធលើវិស័យកសិកម្មឡើងវិញ ឆ្ពោះទៅរកការបង្កើនតម្លៃបន្ថែមនិងអភិវឌ្ឍន៍បៃតងប្រកបដោយនិរន្តរភាព ឆ្លាតវៃ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ឧស្សាហូបនីយកម្ម នគរូបនីយកម្មជនបទ អភិវឌ្ឍន៍ជនបទបៃតង និងស្អាត; ជំរុញការផ្លាស់ប្តូរឌីជីថល...។ វៀតណាមនឹងសហការជាមួយ FAO ក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិដូចជា៖ ចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសអាហ្វ្រិកក្នុងការទាញយកសក្តានុពល ពីដីធ្លី លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។
រីឯខ្លួនវិញ អគ្គនាយក FAO បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺការអនុវត្តប្រកបដោយជោគជ័យនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ការនាំចេញកសិផល ជាពិសេសអង្ករ និងផ្លែឈើ។ លោក Khuat Dong Ngoc បានអះអាងថា វៀតណាមជាគំរូមួយដែលមានសមិទ្ធិផល និងមេរៀនដ៏មានតម្លៃដែលប្រទេសជាច្រើនកោតសរសើរ និងចង់រៀនសូត្រ។ FAO តែងតែគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងវិស័យកសិកម្មបៃតងប្រកបដោយនិរន្តរភាព ដូចជាកម្មវិធី វាលស្រែគុណភាពខ្ពស់និងបំភាយឧស្ម័នទាបលើផ្ទៃដី ១លានហិកតា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម អគ្គនាយក FAO បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ ក្នុងឱកាសនេះ FAO និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការកសិកម្មខាងត្បូង-ខាងត្បូង៕