• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះមហាក្សត្រកម្ពុជាមានបំណងថា ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងបន្តត្រូវបាន ថែរក្សានិងអភិវឌ្ឍន៍

នាថ្ងៃទី ៧ កុម្ភៈ នៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន មិញវូ បានអញ្ជើញថ្វាយសារតាំងជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន មិញវូ បានថ្វាយសារតាំងជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV)

នៅក្នុងជំនួបបន្ទាប់ពីពិធីផ្លូវការ ព្រះមហាក្សត្រនរោត្តមសីហមុនី បានអបអរសាទរចំពោះលោក​ឯកអគ្គរដ្ឋទូត ង្វៀន មិញវូ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជា ណាចក្រកម្ពុជា ដោយជឿជាក់ថា ជាមួយនឹងបទពិសោធន៍ការងារដ៏ទូលំទូលាយ លោកឯក អគ្គរដ្ឋទូតនឹងមានអាណត្តិដ៏ជោគជ័យមួយ និងរួមចំណែកជាវិជ្ជមានជាច្រើនដល់ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ព្រះមហាក្សត្រទ្រង់បញ្ជាក់ថា កម្ពុជាចងចាំ ជានិច្ចនូវគុណូបការៈ របស់វៀតណាមក្នុងការតស៊ូរំដោះជាតិ ដែលបានជួយកម្ពុជាឱ្យ រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយមានបំណងចង់ឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តត្រូវបានថែរក្សានិងអភិវឌ្ឍន៍។ ព្រះមហាក្សត្រទ្រង់ក៏បានវាយ តម្លៃខ្ពស់ចំពោះការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់វៀតណាម ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ប្រជាជនវៀតណាមនឹងបន្តទទួលបាន ជោគជ័យជាច្រើនបន្ថែមទៀត។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ បានអះអាងថា វៀតណាម ជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសន្យាថា ក្នុងមុខតំណែងថ្មី លោកប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកនាំទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព ស្របតាមការ តម្រង់ទិសរបស់ថ្នាក់ដឹកនាំ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top