• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមពិធីបំផុសបុណ្យតេត​ដាំដើមឈើនៅទីក្រុង Uong Bi ខេត្ត Quang Ninh

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ និងរួមជាមួយគណៈប្រតិភូបានដាំដើមស្រល់ Caribbean ចំនួន ១.១០០ដើមនៅតំបន់បឹង Yen Trung ទីក្រុង Uong Bi ខេត្ត Quang Ninh។

សំណេះសំណាលជាមួយប្រជាជនទីក្រុង Uong Bi ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដាំដើមឈើនៅដើមនិទាឃរដូវមិនត្រឹមតែជាការរំលឹកដល់លោកប្រធានហូជីមិញដែលបានផ្តួចផ្តើមចលនាបុណ្យតេតដាំដើមឈើ ក្នុងឆ្នាំ ១៩៥៩ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងកសាងប្រទេស វៀតណាមបៃតងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមបុណ្យតេតដាំដើមឈើ - រូបថត៖ Hoang Phong/baotainguyenmoitruong.vn

 

ខេត្ត Quang Ninh ជាមូលដ្ឋានដែលមានផ្ទៃដីព្រៃឈើស្ថិរភាព និងកើនឡើងជារៀងរាល់ឆ្នាំ គុណភាពព្រៃឈើត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមទិសដៅនិរន្តរភាព អត្រាគ្រប់ដណ្ដប់ព្រៃឈើនៅតែមានស្ថិរភាពក្នុងកម្រិត ៥៥%។ នៅខែកញ្ញាឆ្នាំ ២០២៤ ព្យុះទីហ្វុងយ៉ាហ្គីបានបណ្តាលឱ្យព្រៃឈើចំនួន ១២៨.០០០ហិកតាត្រូវដួលរលំ។ ដើម្បីស្តារព្រៃឈើឡើងវិញជាបណ្តើរៗបន្ទាប់ពីព្យុះទីហ្វុង ឆ្នាំនេះ ខេត្ត Quang Ninh មានបំណងដាំព្រៃឈើឡើងវិញជិត ៣២.០០០ ហិកតា។ ផែនការនេះគឺខ្ពស់ជាង ២,៤ដងបើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh ក្នុងការអភិវឌ្ឍ និងស្តារព្រៃឈើឡើងវិញបន្ទាប់ពីព្យុះទិហ្វុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top