• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង EU អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការជាអាទិភាព

ដោយវាយតម្លៃថា រដ្ឋសភាវៀតណាម និងសភាអឺរ៉ុបកំពុងរក្សានូវបណ្តាញផ្លាស់ប្តូរ និងសន្ទនាប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានស្នើឲ្យ EP និយាយរួមនិងសមាជិកសភា DASE និយាយដោយឡែក បន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - EU នាពេលខាងមុខនេះ។
អនុរដ្ឋមន្ត្រីការបរទេសលោក Le Thi Thu Hang និងប្រធាន DASE លោក Daniel Caspary (រូបថត៖ baoquocte.vn)

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីការបរទេស លោកស្រីLe Thi Thu Hang បានទទួលជួបគណៈប្រតិភូសភាទទួលបន្ទុកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន និងអាស៊ីអាគ្នេយ៍ (DASE) នៃសភាអឺរ៉ុប (EP) ដឹកនាំដោយលោក Daniel Caspary ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា។

ដោយវាយតម្លៃថា រដ្ឋសភាវៀតណាម និងសភាអឺរ៉ុបកំពុងរក្សានូវបណ្តាញផ្លាស់ប្តូរ និងសន្ទនាប្រកបដោយប្រសិទ្ធភាព អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានស្នើឲ្យ EP និយាយរួមនិងសមាជិកសភា DASE និយាយដោយឡែក បន្តគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - EU នាពេលខាងមុខនេះ។ ក្នុងនោះ ផ្តល់អាទិភាពលើការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ដាក់ពង្រាយយន្តការសហប្រតិបត្តិការជាអាទិភាពប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ; អនុវត្តប្រកប ដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA); ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការផ្លាស់ប្តូរថាមពល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ...។ អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang ក៏បានស្នើឲ្យសមាជិកសភា EP ជំរុញឱ្យសភានៃប្រទេសជាសមាជិក EU អនុម័តលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណា EU (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) នឹងដកកាតលឿងសម្រាប់ការនាំចេញគ្រឿងសមុទ្រពីវៀតណាមក្នុងពេលឆាប់ៗ។

ក្នុងនាមគណៈប្រតិភូ DASE លោក Daniel Caspary មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ ជាពិសេសលើកិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ និងយល់ព្រមជំរុញរដ្ឋជាសមាជិកសហភាពអឺរ៉ុប ផ្តល់ការអនុម័តលើកិច្ចព្រមព្រៀង EVIPA

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top