• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឡាវ៖ ទំនាក់ទំនង ស្មោះត្រង់ ស្មោះសរនិងរឹងមាំ


វៀតណាម និងឡាវ៖ ទំនាក់ទំនងស្មោះត្រង់ ស្មោះសរនិងរឹងមាំ

នាព្រឹកថ្ងៃទី ៦ ខែកក្ដដា ឆ្នាំ២០១៧ នៅខេត្ត Son La ប្រទេសវៀតណាមបានប្រព្រឹត្តិទៅពិធីសម្ពោធមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមនិងឡាវ។ មណ្ឌលកេរ្តិ៍ដំណែលនេះបានកត់ត្រានូវចំណងសាមគ្គីភាព​រវាងប្រទេសទាំងពីរ វៀតណាម និងឡាវនិយយរួម និងរវាងប្រជាជននៃបណ្ដាជនជាតិខេត្ត Son La​ ជាមួយបណ្ដាខេត្តភាគខាងជើងឡាវនិយាយដោយឡែកក្នុងការតស៊ូប្រឆាំង អាណានិគមឈ្លានពាននិងការពារមាតុប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ តាងនាមបក្ស រដ្ឋវៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“ទំនាក់ទំនងដ៏ថ្លៃថ្លានិងពិសិដ្ឋនេះត្រូវបានលោកប្រធានហូជីមិញសំរិតសំរាំងក្នុងកំណាព្យទាំង ៤ ឃ្លាជាអមតៈ​ដែលមានអត្ថន័យថា យើងស្រឡាញ់គ្នាទោះបីកំពូលភ្នំខ្ពស់ ទឹកទន្លេជ្រៅទាំងប៉ុន្មានក៏យើងឆ្លង់កាត់បានទាំងអស់ ចំណាងមនោសញ្ចេតនារវាងវៀតណាមនិងឡាវជ្រោលជ្រៅជាងទឹកទន្លេ Hong Ha និងCuu Longទៅទៀត។ រីឯខ្លួនវិញ លោកប្រធាន Cayson Phonvihan ក៏បានអះអាងថា ក្នុងប្រវត្តិកសាស្ត្របដិវត្តន៍នៃពិភពលោកមានគំរូភ្លឺចែងចាំងស្ដីពីស្មារតីអន្តរជាតិអធន  ក៏ប៉ុន្តែមិនធ្លាប់មានចំណងសាមគ្គីភាព រួមគ្នាតស៊ូប្រឆាំងពិសេសយូរអង្វែងដូចជាទំនាក់ទំនងរវាងឡាវ និងវៀតណាមបានឡើយ”។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាឡាលោកស្រី Pany Yathotu បានចាត់ទុកថាការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌល កេរ្តិ៍ដំណែលនេះនឹងរួមវិភាគទានយ៉ាងសំខាន់ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវនិងវៀតណាម ហើយក្លាយទៅជាទីកន្លែងអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនដើម្បីយល់ដឹងបន្ថែមស្ដីពីប្រវត្តិសាស្ត្ររួមគ្នាសហការប្រយុទ្ធយ៉ាងអង់​អាច​ក្លាហាននៃប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

  
 

 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top