• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងដៃគូអន្តរជាតិ រក្សាយ៉ាងរឹងមាំការសន្យា “មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ”

វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក ដោយផ្អែករលើបាវចនាថា “មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ។
អនុរដ្ឋមន្ការបរទេសត្រី Do Hung Viet ក្នុងជំនួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Akimoto Masatoshi នាថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៣។ រូបថត៖ VOV

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំលើកទី ៧៩ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) ដោយប្រធានបទ ពន្លឿនល្បឿនសកម្មភាពអាកាសធាតុនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកបម្រើការអភិវឌ្ឍប្រកបដោយចីរភាពដែលបានប្រព្រឹត្តិទៅនាថ្ងៃតី ១៥ ខែឧសភា នៅទីក្រុងបាងកក ប្រទេសថៃ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានសង្កត់ធ្ងន់ថា៖ វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក ដោយផ្អែករលើបាវចនាថា មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ

វៀតណាមសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនព្រមៗគ្នាក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយបើគ្មានការខិតខំប្រឹងប្រែងបន្ថែមទៀត ក៏ដូចជាការគាំទ្រច្រើនថែមទៀតពីអន្តរជាតិនោះ គោលដៅ SDGs ជាច្រើននឹងមិនអាចសម្រេចបាននាឆ្នាំ ២០៣០ ខាងមុខ។ អំពីបញ្ហានេះ យើងខ្ញុំមានគោលបំណងបន្តទទួលបានជំនួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការដែលមិនអាចកាត់ថ្ងៃបានពីសហគមន៍អន្តរជាតិ ក្នុងនោះមាន UNESCAP ដើម្បីយើងអាចអនុវត្តន៍ជាក់ស្ដែងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការប្តេជ្ញាចិត្តក្នុង COP 26”

លោកអនុរដ្ឋមន្ត្រី Do Hung Viet បានលើកច្បាស់រាល់កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងតំបន់ និងនៅវៀតណាម ក្នុងនោះសង្កត់ធ្ងន់លើរាល់បញ្ហាសាកល្បងដោយសារការប្រែប្រួលអាកាសធាតុបង្កឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និយាយរួម និងសម្រាប់វៀតណាមនិយាយដោយឡែកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top