• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - ដាណឺម៉ាកបង្កើនកិច្ចសហប្រតិបត្តិការដើម្បីអនាគតបៃតងប្រកបដោយនិរន្តរភាព

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសដាណឺម៉ាកពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Copenhagen ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានចូលជួបសវនាការជាមួយប្រធានសភាដាណឺម៉ាក Soren Gade។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងគណៈប្រតិភូរដ្ឋាភិបាលបានថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសហព័ន្ធឧស្សាហកម្មដាណឺម៉ាក។ រូបថត៖ TTXVN

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងដាណឺម៉ាកកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យមានលក្ខណៈយុទ្ធសាស្ត្រ គឺអាកាសធាតុនិងបរិស្ថាន បង្កើតមូលដ្ឋានគ្រឹះសំខាន់សម្រាប់នាំទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់កម្ពស់ថ្មី។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ដាណឺម៉ាកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ កំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Soren Gade បានអះអាងថា ដាណឺម៉ាកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់និងជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនដាណឺម៉ាក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើតក្រុមសភាមិត្តភាព និងចែករំលែកបទពិសោធន៍ក្នុងវិស័យច្បាប់និងការឃ្លាំមើល។

នាថ្ងៃទី ២៦ ខែវិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអាកាសធាតុ ថាមពល និងឧបករណ៍ប្រើប្រាស់ដាណឺម៉ាក Lars Aagaard

មុននោះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសមភាពយេនឌ័រដាណឺម៉ាក Magnus Johannes Heunicke ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top