• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឆែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណី

នៅថ្ងៃទី១៦ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក លោក Thai Xuan Dung បានអញ្ជើញជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ត្រីការបរទេសឆែក លោក Tomas Petricek នៅទីស្នាក់ការក្រសួងការបរទេសឆែក។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក លោក Thai Xuan Dung (ខាងឆ្វេង) និងរដ្ឋមន្ត្រីការបរទេសឆែក លោក Tomas Petrice។ (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តីការបរទេសឆែកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឆែកនិងវៀតណាមនាពេលកន្លងមក។ លោករដ្ឋមន្រ្តី Petricek បានថ្លែងអំណរគុណយ៉ាងស្មោះសចំពោះរដ្ឋាភិបាលវៀតណាមនិងសហគមន៍ជនវៀតណាមនៅឆែក ដែលបានជួយឧបត្ថម្ភដោយទាន់ពេលវេលានិងមានប្រសិទ្ធភាពដល់ប្រជាជនឆែកនៅក្នុងការឆ្លើយតបនឹងជម្ងឺ Covid-19។ លោករដ្ឋមន្រ្តី Tomas Petricek បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ចមិនគួរឲ្យជឿរបស់វៀតណាមក្នុងបរិបទនៃជម្ងឺរាតត្បាត ព្រមទាំងអះអាងថា ឆែកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ក្នុងនាមជាដៃគូសំខាន់មួយរបស់ឆែកនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតវៀតណាម Thai Xuan Dung បានអះអាងថា ចំពោះវៀតណាម ឆែកជាដៃគូដ៏សែនសំខាន់នៅតំបន់អឺរ៉ុបកណ្ដាល-ខាងកើត ហើយវៀតណាមមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឆែកឡើងកំពស់ថ្មី។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ក្នុងបរិបទដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានជាផ្លូវការនោះ បណ្ដាអាជីវកម្មឆែកនឹងបន្តយកចិត្តទុកដាក់ដល់ការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យនានាដែលឆែកមានប្រៀបខ្លាំងដូចជា ថាមពល ឧស្សាហកម្មផលិតម៉ាស៊ីន សុខាភិបាល សារធាតុគីមី ទេសចរណ និងដឹកជញ្ជូន ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top