• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូង លើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នារសៀលថ្ងៃនេះ (ថ្ងៃទី៥ ខែធ្នូ) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចពិភាក្សា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Yoon Suk-yeol បានជួបជាមួយសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
  ថ្នាក់ដឹកនាំទាំងពីរនៅក្នុងសន្និសីទកាសែត (រូបថត៖ Vu Dung/VOV)
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាននិយាយដោយសប្បាយរីករាយថា លោកមានកិច្ចពិភាក្សាប្រកបដោយជោគជ័យជាមួយប្រធានាធិបតី Yoon Suk Yeol (រូបថត៖ Vu Dung/VOV)  

ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ លោកប្រធានាធិបតី និងខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងនាំទំនាក់ទំនងនៃប្រទេសទាំងពីរទៅកាន់ទំព័រថ្មីមួយ អភិវឌ្ឍយ៉ាងខ្លាំងក្លាទៅកាន់កម្ពស់ថ្មីមួយ ដើម្បីជាប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្នុងនាមថ្នាក់ដឹកនាំវៀតណាម ខ្ញុំសូមគោរពអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងនូវភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ។ ទាក់ ទងនឹងនយោបាយ-កិច្ចការបរទេស បន្តរក្សាការផ្លាស់ប្តូរ ទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ និងក្នុងទម្រង់ផ្សេងៗ ដោយភាពបត់បែន ចែករំលែក និងសម្របសម្រួលភ្លាមៗ នូវគំនិតស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ថានភាពតំបន់ និងអន្តរជាតិ។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងការវិនិយោគ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីអំពីគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និងឆ្ពោះទៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការការងារ ពង្រីកវិស័យ និងទម្រង់ថ្មីនៃកិច្ច សហប្រតិបត្តិការការងារ; បន្តជួយឧបត្ថម្ភពលករវៀតណាមនៅកូរ៉េខាងត្បូង និងជនកូរ៉េខាងត្បូងនៅវៀតណាម ធ្វើការប្រកបដោយសុវត្ថិភាព និងងាយស្រួល ទន្ទឹមនឹងនោះ ត្រូវគោរពតាមច្បាប់នៃប្រទេសទាំងពីរ។ លើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន លោកប្រធានរដ្ឋបានអះអាងថា វៀតណាមបានឯកភាពជំរុញការពង្រីកការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ ព្រមទាំងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងវណ្ណៈសង្គម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋគ្នាទៅវិញទៅមក  បច្ចុប្បន្នមានជនជាតិវៀតណាមនៅកូរ៉េខាងត្បូងមានប្រហែល ២៥ ម៉ឺននាក់ និងជនជាតិកូរ៉េខាងត្បូង ២០ ម៉ឺននាក់នៅវៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yooon Suk-yeol បាននិយាយថា កូរ៉េខាងត្បូងមានបំណងសហការជាមួយវៀតណាមក្នុងវិស័យបច្ចេកវិជ្ជាជឿនលឿនតាម រយៈខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាព។ ទន្ទឹមនឹងនោះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យហិរញ្ញវត្ថុ ព័ត៌មាន ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ កូរ៉េខាងត្បូងនឹងពិចារណាលើផែនការគាំទ្រការសាងសង់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។

Top