• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19

នាថ្ងៃទី ២៨ ខែកុម្ភៈ តាមសំណើរបស់ភាគីកូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានពិភាក្សាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការផ្អាកការលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងដែលចាប់ផ្តើមពីម៉ោង ០០:០០ ថ្ងៃទី ២៩ ខែកុម្ភៈ ដែលបានជូនដំណឹងជាមុនដល់ភាគីកូរ៉េខាងត្បូងអោយបានជ្រាប ដើម្បីពង្រឹងការគ្រប់គ្រងលើការរីករាលដាលយ៉ាងគំហុកនៃជំងឺ Covid-19។ តាមនោះ ពលរដ្ឋកូរ៉េខាងត្បូងដែលកាន់លិខិតឆ្លងដែនធម្មតានៅតែត្រូវបានអនុញ្ញាតឆ្លងចូលប្រទេសវៀតណាម បន្ទាប់ពីទទួលបានទិដ្ឋាការសមស្រប។ ម្យ៉ាងវិញទៀត ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានស្នើអោយភាគីកូរ៉េខាងត្បូង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិយាយរួម និងជួយឧបត្ថម្ភប្រជាពលរដ្ឋនិងអាជីវកម្មដែលកំពុងធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសនីមួយៗ និយាយដោយឡែក ក៏ដូចជាមានបំណងចង់អោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ពាណិជ្ជកម្មរវាងភាគីទាំងពីរ នៅតែដំណើរជាធម្មតាផងដែរ។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung Wha បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺនេះ ព្រមទាំងបានសង្កត់ធ្ងន់ថា រូបលោកស្រីផ្ទាល់នឹងជួយឧបត្ថម្ភលើការថែទាំសុខភាពឥតគិតថ្លៃ តាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក សម្រាប់ពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top