• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជាបើកសម្ពោធផ្សារគំរូព្រំដែនលើកដំបូង

នាថ្ងៃទី ២៤ ខែធ្នូ នៅភូមិដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ប្រទេសកម្ពុជា)ដែលជាប់នឹងច្រកព្រំដែន Chang Riec ឃុំ Tan Lap ស្រុក Tan Bien ខេត្ត Tay Ninh ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មកម្ពុជាបានរៀបចំពិធីបើកសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ឬហៅថាផ្សារដា) ដែលជាផ្សារគំរូព្រំដែនដំបូងបង្អស់រវាងប្រទេសទាំងពីរ។

 


នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន  និងឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Trinh Dinh Dung (រូបថត៖ vov.vn)

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន។ អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថានេះគឺជានិមិត្តរូបដ៏ល្អប្រសើរនៃចំណងសាមគ្គីភាពនិងមិត្តភាពរវាងភាគីទាំងពីរ ដែលបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតាមខ្សែព្រំដែនវៀតណាមទាំងមូល ដើម្បីរួមចំណែកក្នុងការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជា។ រីឯខ្លួនវិញ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាផ្សារគំរូព្រំដែនដែលបានសម្ពោធថ្ងៃនេះនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការផ្លាស់ប្តូរទំនិញរបស់គ្នាទៅវិញទៅមកស្របតាមបទប្បញ្ញត្តិនៃច្បាប់ ហើយរួមគ្នាជំរុញការអភិវឌ្ឍធ្វើអាជីវកម្មតាមព្រំដែនឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ គួរបញ្ជាក់ថាផ្សារនេះនឹងរួមចំណែកធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក និងច្រើនលើសជាងនេះទៀតនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top