• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបង្កើនការចែករំលែកការយល់ឃើញរួមលើបញ្ហាយុទ្ធសាស្ត្រការពារជាតិ

នាថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈឹម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀត ណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ឧត្តមសេនីយ៍ឯកលោក Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (រូបថត៖ Trong Duc/TTXVN)

ក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សា សម្តែងការគាំទ្រចំពោះខ្លឹមសារ និងទិសដៅនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពរវាងភាគីទាំងពីរ ព្រមទាំងបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់លើវិស័យដូចជា៖ ការសម្របសម្រួលប្រឹក្សាយោបល់ និងអនុវត្តការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាពលើកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ; បណ្តុះបណ្តាលធនធានមនុស្ស; កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន; ផ្សព្វផ្សាយ និងអប់រំប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top