ព័ត៌មាន
វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង២
វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង ២ (Image: VNA
នាព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៥ ពិធីទទួលជួបសន្ទនាជាផ្លូវការអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Do Ba Ty ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់វៀតណាមមកចូលរួមសន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិបណ្ដា ប្រទេសជាសមាជិកអាស៊ានលើកទី១២ (ACDFIM-12) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ទី១១ខែកុម្ភៈឆ្នាំ២០១៥ នៅម៉ាឡេស៊ី។ ក្នុងជំនួបសន្ទនាបន្ទាប់នោះ មេបញ្ជាការ កំលាំងការពារជាតិម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Tan Sri Zulkifeli Bin Mohd Zin បានថ្លែងអំណរគុណចំពោះការដែល វៀតណាមជាប្រទេសដំបូងរៀបចំសកម្មភាព ស្វែងរកនិងជួយសង្គ្រោះយន្តហោះបាត់ខ្លួន MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នាខែមិនាឆ្នាំ២០១៤ ព្រមទាំង ជួយឧតប្ថម្ភម៉ាឡេស៊ីប្តេជ្ញាថែមទៀតក្នុងការ ជំនះពុះពារលើផលវិបាកនៃឧប្បទ្ទវហេតុនេះ។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯក Do Ba Ty បានស្នើរថា៖ ភាគីទាំង២ត្រូវបន្តកិច្ចសហប្រតិបត្តិការលើគ្រប់ជាន់ថ្នាក់ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ។ ថ្នាក់ដឹកនាំទាំង២រូបនេះបានឯកភាពថា៖ នាពេលខាងមុខ ភាគីទាំង២បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសនទាំង២តាមស្មារតីនៃអនុស្សារណៈយោគយល់គ្នាស្តីអំពី ការពារជាតិឆ្នាំ២០០៨ រួមចំណែកកសាងចំណងមិត្តភាពវៀតណាម-ម៉ាឡេស៊ីឲ្យបានខ្លាំងក្លាថែមទៀតរួមចំណែកចូលក្នុងការកសាងសហគមន៍អាស៊ាន។ នាថ្ងៃដដែល ឧត្តមសេនីយ៍ឯក Do Ba Ty បានជួបសម្តែងការកួរសមជាមួយរដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម