• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ស្នើឲ្យកូរ៉េខាងត្បូង​យល់​ដឹងយ៉ាងត្រឹមត្រូវអំពីបញ្ហា​ប្រវត្តិសាស្ត្រ

វៀតណាមមានគោលការណ៍ស្លេះទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅរកអនាគត ប៉ុន្តែមិនមានន័យថាបដិសេធការពិតប្រវត្តិសាស្ត្រឡើយ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ ក្រសួងការបរទេសវៀតណាម )

នារសៀលថ្ងៃទី ៩ មីនា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំអ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមទទួលបានព័ត៌មានថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការក្រុងសេអ៊ូលដោយតម្រូវឲ្យរដ្ឋាភិបាលនៃប្រទេសនេះសងសំណងដល់ជនរងគ្រោះវៀតណាមនៅក្នុងការសម្លាប់រង្គាលនៅខេត្ត Quang Nam ឆ្នាំ ១៩៦៨។ ទាក់ទងនឹងព័ត៌មាននេះ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “យើងខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះការដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តឹងឧទ្ធរណ៍ចំបោះសាលក្រមរបស់តុលាកា។ ប្រការនេះមិនឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពីការពិតសត្យានុម័តចំពោះបញ្ហានេះ។ វៀតណាមមានគោលការណ៍ស្លេះទុក អតីតកាលនៅមួយអន្លើ ឆ្ពោះទៅរកអនាគត ប៉ុន្តែមិនមានន័យថាបដិសេធការពិតប្រវត្តិសាស្ត្រឡើយ។ ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាមស្នើឱ្យភាគីកូរ៉េខាងត្បូងយល់ដឹងយ៉ាងត្រឹមត្រូវ និងគោរពការពិតប្រវត្តិសាស្ត្រ លើកទឹកចិត្តដល់សកម្មភាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព សំដៅជំនះពុះពារលើផលវិបាកដោយសង្គ្រាម រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ”។

ការសម្រេចប្ដឹងឧទ្ធរណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងគឺជាប្រតិកម្មផ្លូវការដើមដំបូងរបស់មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូង ក្រោយពីតុលាកាកណ្តាលខ័ណ្ឌសេអ៊ូលកាលពីខែមុនបានចេញសាលក្រមដោយអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសនេះសងសំណងជូនលោកស្រី  Nguyen Thi Thanh ដែលបានបាត់បង់គ្រួសារក្នុងការសម្លាប់រង្គាលនៅភូមិ Phong Nhat - Phong Nhi ឃុំ Dien An ខេត្ត Quang Nam ក្នុងឆ្នាំ ១៩៦៨ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top