សិស្សទាំង៤នាក់ដែលទទួលមេដាយឆ្នាំនេះ គឺជាសិស្សនៃវិទ្យាល័យជំនាញវិទ្យាសាស្ត្រធម្មជាតិ មហាវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ។ ក្នុងនោះ សិស្សពីរនាក់ដែលទទួលបានមេដាយមាសគឺ៖ Pham Cong Minh ថ្នាក់ទី ១២ និង Hoang Xuan Bach ថ្នាក់ទី ១១។ ដោយមានបេក្ខជនឈ្នះមេដាយ ១០០% ក្រុម IOI ជម្រើសជាតិវៀតណាមបានស្ថិតក្នុងក្រុមប្រទេសទាំង៤ ដែលសម្រេចបានលទ្ធផលខ្ពស់បំផុតនៅលើតារាងមេដាយ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន និងប៉ូឡូញ។
ការប្រឡង IOI លើកទី ៣៦ ត្រូវបានរៀបចំឡើងដោយផ្ទាល់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែកញ្ញានៅទីក្រុង Alexandria (អេហ្ស៊ីប) ដោយមានការចូលរួមដោយផ្ទាល់របស់បេក្ខជន ចំនួន ៣៥៣នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៩១ (លើសពីនេះ បេសកជនរុស្ស៊ី បេឡារុស្ស និងអូស្ត្រាលីចូលរួមប្រកួតប្រជែងក្រោមទង់អូឡាំពិក); បេក្ខជនចំនួន៩នាក់បានចូលរួមការប្រឡងតាមអ៊ីនធឺណិតពីប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ និងអាល្លឺម៉ង់៕